CamNews

ព័ត៌មានអន្តរជាតិ 

"អស្ចារ្យណាស់" រូបសំណាក ព្រហ្មបាយ័ន នឹងបង្ហាញខ្លួន នៅផ្លូវប្រសព្វ Cambodia Town នារដ្ឋ Massachusetts

Cambodian Town ៖ រយៈពេល ៤៨ម៉ោងចុងក្រោយនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេស ក៏ដូចជា នៅឯនាយសមុទ្រ មានមោទភាពជាខ្លាំង ជាមួយនឹងដំណឹងល្អគម្រោងសាងសង់ព្រហ្មមុខ បួន នៅចំនុចផ្លូវប្រសព្វមួយកន្លែង នៅ Cambodian Town ក្រុង Lowell Massachusetts សហរដ្ឋអា មេរិក ។ ជាមួយនឹងគម្រោងនេះផ្ទាល់ ជិតនឹងសម្រេចជាស្ថាពរហើយ ខណៈ រូបសំណាកព្រហ្មមុខ បួន កំពុងតែស្ថិតនៅក្រោមការគ្រប់គ្រង នៃការដឹកជញ្ជូនទៅកាន់ទីតាំងសាងសង់ ។ ពលរដ្ឋគ្រប់ គ្នាមិនថាក្នុងស្រុក និងក្រៅស្រុកនោះទេ មានការសាទរជាខ្លាំងជាមួយនឹងដំណឹងល្អ មួយនេះ នៅ ពេលដែលបានឃើញរូបសំណាកដ៏ល្អវិចិត្រ ដែលធ្លាប់តែបង្ហាញពីវប្បធម៌ខ្មែរ នឹងឈរសំកាំងខ្លួនអួត ដល់ភ្ញៀវជាតិនិងអន្តរជាតិ នៅលើទឹកដី សហរដ្ឋអាមេរិក នាពេលឆាប់ៗខាងមុខនេះ ៕












ដោយ ៖ កុសល

ប្រភព ៖ ហ្វេសប៊ុក


Tags: Bayon Status MA Lowell US USA