CamNews

តារា 

ការពិតចឹងសោះបានជា Boy Pakorn ថតវីដេអូក្មេងម្នាក់បង្ហោះ

ថៃ ៖ កាលពីថ្ងៃទី ២៦ ខែកញ្ញា តារាសម្តែងថៃ លោក Boy Pakorn បានបង្ហោះវីដេអូរបស់ក្មេងប្រុសម្នាក់នេះ ដោយក្មេងប្រុសម្នាក់បានសាកសួរលោកថា តើគាត់ជា Boy Pakorn ឬមិនមែន ។ ប៉ុន្តែអ្វីដែលគួរឲ្យអស់សំណើចនោះគឺ ក្មេងប្រុសម្នាក់នោះ ក៏មិនប្រាកដក្នុងចិត្តដែរថា អ្នកដែលលោកបានសួរនោះគឺ Boy Pakorn ឬក៏តារាសម្តែងមួយដួងទៀតគឺលោក Dome Pakornlam នោះទេ ។ 

ដោយសារតែក្មេងប្រុសម្នាក់នោះនិយាយស្តាប់ទៅដូចជាអស់សំណើច ដូច្នេះហើយទើបលោកសម្រេចចិត្តថតវីដេអូបង្ហោះនៅលើគណនីអុិនស្រ្តក្រាមផ្ទាល់ខ្លួន ក្នុងគោលបំណងចែកជូនហ្វេនៗឲ្យទស្សនាទាំងអស់គ្នា ៕


លោក Dome Pakorn Lam


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Boy Pakorn Dome Pakorn Lam