CamNews

ព័ត៌មានអន្តរជាតិ 

ជនរងគ្រោះស្លាប់ ដោយសារ ផ្ទុះឆេះ​ ម្សៅពណ៌ ចប់ហើយ ព្រោះ អ្នកគ្រប់គ្រង កម្មវិធី រើបង្វេច រត់ចោលស្រុក

ព័ត៌មានអន្តរជាតិ៖អ្នកគ្រប់គ្រងកម្មវិធីមកពី Play Color Co ឈ្មោះ Lu Chung-chiនិងអ្នកគ្រប់គ្រង កម្មវិធីម្នាក់ផ្សេងទៀត​ដែលមានឈ្មោះថា Chou Hung-Wei មកពី  Juipo International Marketing Co នោះ ត្រូវបានព្រះរាជអាជ្ញាគូសបញ្ជាក់ ដោយមានភស្តុតាង អោយដឹងថា ពួកគេបានព្យាយាម វេរចេញនូវទ្រព្យសម្បត្តិទាំងអស់ដែលពួកគេមាន ចេញពីកម្មសិទ្ធស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ខ្លួនជៀសវាងការផ្តល់ប្រាក់សំណង់ដល់ជនរងគ្រោះគ្រោះថ្នាក់ផ្ទុះឆេះម្សៅពណ៌ទន្ទឹមនឹងតុលាការ កំពូលទីក្រុង New Taipei នៃកោះតៃវ៉ាន់ បានយល់ព្រមតាមសំណើ អាជ្ញាធរក្រុងមួយនេះ ក្នុងការ ឃាត់ទុកទ្រព្យសម្បត្តិ ក៏ដូចជា រឹបអូសយកទ្រព្យសម្បត្តិ របស់ពួកគេ ដែលជាអ្នកគ្រប់គ្រង កម្មវិធី កំសាន្តសួនទឹក​ រហូតឈានទៅ ដល់មានគ្រោះថ្នាក់ផ្ទុះឆេះម្សៅពណ៌ កាល ពី  ចុងខែកន្លងទៅនេះ ។

ជាការគូសបញ្ជាក់ដោយផ្ទាល់ ពី ប្រធានរដ្ឋាភិបាលក្រុង New Taipei City  នៃ នាយកដ្ឋាន កិច្ចការ ច្បាប់ក្រុង លោកប្រធាន Huang Yi-teng អោយដឹងថា យោង តាម  សំ ណើ អោយមានការរឹបអូស ទ្រព្យសម្បត្តិ បណ្តាអ្នកគ្រប់គ្រងកម្មវិធីរួមមានដូចជា ៖ អ្នកគ្រប់គ្រងកម្មវិធី Lu Chung-chi (ពីPlay Color Co) អ្នកគ្រប់គ្រង  កម្មវិធី ឈ្មោះ Chen Bo-ting (ពី Formosa Fun Coast) និងអ្នកគ្រប់គ្រង កម្មវិធីដែលមានឈ្មោះថា Chou    Hung-Wei (មកពី Juipo International Marketing Co) ទៅកាន់ តុលាការកំពូលក្រុង មានសេចក្តីសម្រេច ស្របតាមសំណើ ជាផ្លូវច្បាប់អោយមានការរឹបអូសទ្រព្យ សម្បត្តិ អ្នកគ្រប់គ្រង  ម្នាក់    តែប៉ុណ្ណោះ ក្នុង  ចំណោម ៣ នាក់ នោះគឺ អ្នកគ្រប់គ្រងមានឈ្មោះថា Chen Bo-ting ។

បរិបទនៃកិច្ចអន្តរាគមន៍ផ្លូវរដ្ឋមួយនេះ គឺដើម្បីធានាអោយបានថាជនរងគ្រោះទាំងអស់ប្រមាណជា ៥០០ នាក់ នឹងទទួលបានសំណងផ្លូវការ ពីសំណាក់អ្នកគ្រប់គ្រង  កម្មវិធី ខាងលើ ។ គួរបញ្ជាក់ថា កាលពីចុងខែកន្លងទៅនេះ ពោល នៅយប់ថ្ងៃទី ២៧   មិថុនា ឆ្នាំ   ២០១៥ មានករណីគ្រោះថ្នាក់ផ្ទុះ ឆេះម្សៅពណ៌ដ៏សន្ធោសន្ធៅ ដោយបានបណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាល ជិត ៥០០ នាក់ ស្របពេលដែលតួរលេខអ្នកស្លាប់ បានកើនឡើងជាបន្តបន្ទាប់ ៕

- អាន ៖ នារីស្លាប់ ជនទី ៥ ពីគ្រោះថ្នាក់ ព្យុះឆេះម្សៅពណ៌ រលាកខ្លាំង សឹងតែគ្មានសរសៃឈាម រត់

 

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Taiwan Int news Unt news Breaking news Hot news Asia Explode