ភ្នំពេញ៖ ក្នុងកម្មវិធីដាក់បង្ហាញស្មាតហ្វូនស៊េរីថ្មី និងកម្មវិធីជួបជុំជប់លៀង ពេលល្ងាចតំណាង
អ្នកលក់ទូទាំងប្រទេសប្រមាណ ១០០នាក់នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ កាលពីយប់មិញនេះ ក៏មានការអញ្ជើញចូលរួមពីតារាចម្រៀងល្បីៗ មកពីបណ្តាផលិតកម្មធំៗ ជាច្រើននាក់ ។
ក្នុងកម្មវិធីនោះ គេមើលឃើញថា ក៏មានការចូលរួមពីកំពូលតារាចម្រៀង របស់ផលិតកម្ម ហង្ស
មាស ពីរដួង ដូចជា លោក ព្រាប សុវត្ថិ និង កញ្ញា ទេព្យ បូព្រឹក្ស រីឯតារាចម្រៀង ប្រចាំផលិត
កម្ម សាន់ដេ ពីរដួង ក៏បង្ហាញមុខនៅទីនោះផងដែរ គឺ លោក ឆាយ វីរៈយុទ្ធ និង កញ្ញា សុខ ពិសី។
ការប៉ះគ្នារវាងតារាចម្រៀង ទាំងពីរផលិតកម្ម នេះបានញ៉ាំងឲ្យកម្មវិធីនោះ មានភាពសប្បាយ រីក
រាយយ៉ាងខ្លាំង ពីសំណាក់អ្នកចូលរួម ។ មិនតែប៉ុណ្ណោះគេបានឃើញ ក្បាច់រាំដ៏រស់រវើក របស់
កញ្ញា ទេព បូព្រឹក្ស និងក្រុមចម្រៀងតារាជាច្រើនទៀត។
សូមទស្សនារូបភាព នៃកម្មវិធី បង្ហាញស្មាតហ្វូន Nokia ដូចខាងក្រោម៖
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល