ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ ប្រមាណជាង ៥០០ពីហេតុការណ៍ គ្រោះថ្នាក់ ផ្ទុះឆេះម្សៅពណ៌ ក្នុងកម្មវិធីកំសាន្ត នាសួនទឹក កោះតៃវ៉ាន់ យប់ថ្ងៃសៅរ៍កន្លងទៅនោះ បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ អំឡុងថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ។
សេចក្តីរាយការណ៍ ពីសារព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយដឹងថា ជនរងគ្រោះ ស្លាប់ម្នាក់នេះ មាន ឈ្មោះថា Lee មានវ័យទើបតែ ២០ ឆ្នាំនោះទេ នាងទទួលរងរបួសធ្ងន់ដោយសារតែរាងកាយរបស់ រលាកដល់ទៅ ៩០ ភាគរយបាត់ទៅហើយ នេះបើយោង តាមសេចក្តីរាយការណ៍ ពី Chung Shan Medical University Hospital ទីក្រុង Taichung កោះតៃវ៉ាន់ ។
របាយការណ៍ បញ្ជាក់ថា គ្រោះថ្នាក់ផ្ទុះឆេះ សន្ធោសន្ធៅលើកនេះ អាចកើតឡើងទៅបាន បន្ទាប់ពី ម្សៅពណ៌ដ៏ច្រើនដែលបានសាយភាយលើអាកាសនោះ ទៅពាល់ ជាមួយនឹង ភ្លើង នាំអោយមាន ការផ្ទុះឡើងនិងឆាបឆេះយ៉ាងសាហាវតែម្តង នៅឯសួនទឹក ក្នុងក្រុង New Taipei កោះតៃវ៉ាន់ ក្នុង នោះបណ្តាលអោយជនរងគ្រោះរាប់រយនាក់ រងរបួសធ្ងន់ និង ស្រាល ៕
- អាន ៖ ផ្ទុះឆេះខ្លាំង ម្សៅពណ៌ ក្នុងកម្មវិធី សួនទឹក រងរបួស មនុស្សតិចបំផុត ៥០០ នាក់ (មានវីដេអូ)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ