CamNews

រថយន្ត 

ក្រុមហ៊ុនផលិតរថយន្ដ Honda បានស្រែកប្រកាសក្ដែង ឲ្យប្រមូលរថយន្ដដល់ទៅ ៥៧០០០០ គ្រឿងក្នុងទីផ្សារ

យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដ Honda  បានស្រែកប្រកាសក្ដែងតាមបណ្ដាញ​គេហទំព័រសារព័រមានថា​ ឲ្យប្រមូលរថយន្ដដល់ទៅ ៥៧០០០០ គ្រឿងក្នុងប្រទេសចិន ក្រោយពីបានពិនិត្យ​សាជាថ្មីឃើញមាន បញ្ហាមិនប្រក្រតីលើប្រព័ន្ធពោងសុវត្ថិភាព។ 

ក្រុមបណ្ដាម្ចាស់រថយន្ដក្រៅពីប្រទេសចិន​ មិនមានបញ្ហាអ្វីកើតឡើងឡើយ ផ្ដោតសំខាន់រួមតែ នៅក្នុងប្រទេសចិន​តែប៉ុណ្ណោះដែលត្រូវប្រឈមមុខនិងការ ប្រមូលយកទៅត្រូវពិនិត្យ និង​កែសម្រួលឡើងវិញ ក្រោយពីត្រូវភ្នាកងារត្រូតពិនិត្យរកឃើញនូវ បញ្ហា ថាទាក់ទងនិង ប្រព័ន្ធ​ពោងសុវត្ថិភាព ។ ប្រភេទដែល​ទាក់ទងមាន Accord sedans ចំនួន ៥២៧១៣៦ គ្រឿង ស៊េរី GAC-Honda  ហើយចរាចរលើទីផ្សារ​ ដោយ ក្រុមហ៊ុន Guangzhou Automobile Group របស់​ប្រទេស​ចិន។ ហើយបរិមាណដែលនៅសល់ ក្រុមហ៊ុនផ្ដល់សិទ្ធចែកចាយដល់ក្រុមហ៊ុន Dongfeng Motor Group របស់ប្រទេសចិនដូចគ្នា។ 

ហេតុការមួយនេះ មិនទាន់មានការបង្កធ្វើឲ្យកើតជាបញ្ហាគ្រោះថ្នាក់នៅឡើយទេ វាគ្រាន់តែជាការរកឃើញចុងក្រោយ បង្អស់ ។ ហើយក្ដីសង្ឃឹមចុងក្រោយ គឺក្រុមហ៊ុន គិតថា រាល់ម្ចាស់រថយន្ដទាំងអស់ និង​ប្រញាប់បញ្ជូនរថយន្ដទៅ ក្រុមហ៊ុន ដើម្បីធ្វើការ កែប្រែឡើងវិញ។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ transport.asiaone 


Tags: Vehicle Honda