ថៃ ៖ ថ្មីៗនេះបានលេចលឺព័ត៌មានថា នាង Seo Gyeon កំពុងតែមានស្នេហាជាមួយនិងលោក Hunz IPH ។ តារាថៃទាំងពីរដួងនេះត្រូវបានគេប្រទះឃើញចេញទៅក្រៅជាមួយគ្នាជាញឹកញាប់ ហើយជិតដិតនឹងគ្នាខ្លាំងគួរឲ្យកត់សម្គាល់ថា លើសពីមិត្ត ។
ទទ្ទឹមនឹងនេះផងដែរ នាង Seo Gyeon បានផ្តល់កិច្ចសម្ភាស៍ជាមួយអ្នកកាសែតថា ជាធម្មតាខ្លួននិងលោក Hunz IPH តែងតែចេញទៅដើរលេងជាមួយគ្នានៅខាងក្រៅជារឿយ ព្រោះពួកគេទាំងពីរគឺមិត្តសម្លាញ់នឹងគ្នា ។
មិនត្រឹមតែប៉ុណ្ណោះ នាង Seo Gyeon បានបង្ហើបថា ប្រសិនបើមិត្តម្នាក់នេះពិតជាសារភាពស្នេហ៍ដល់រូបនាងវិញ គឺនាងសម្រេចចិត្តបើកភ្លើងខៀវឲ្យតែម្តង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook