CamNews

កីឡាអន្តរជាតិ 

Floyd គឺជាអ្នកធ្វើឲ្យ លោក Bob Arum យំលែងចេញ

ព័ត៌មានកីឡា៖ គ្មានអ្វីដែលត្រូវយល់ច្រលំទៀតទេថា ក្ដីសង្ឃឹមទន្ទឹងរង់ចាំថ្ងៃនៃការប្រកួតរវាង ប៉ាក់ គីអៅ ត្រូវ​ជួប​ប្រទះជាមួយ Floyd ប្រាកដជាកើតមាននោះ ក្រោយពេលរបាយការណ៍បានបង្ហាញរូបរាងថា អ្នកទាំងពីរកំពុង​តែបង្ខើចភាគរយ នៃការប្រកួតកាន់តែតិចទៅៗហើយ ។ 

យោងតាមការបកស្រាយរបស់គេហទំព័រមួយឈ្មោះ boxingnews24 បានលើកឡើងថា មុខសញ្ញាដ៏សំខាន់​របស់ ប៉ាក់ គីអៅ Floyd បានធ្វើឲ្យលោក Arum ស្រក់ទឹកភ្នែក​យំលែងចេញ ក្រោយពីសេចក្ដីសម្រេច​ជាច្រើនថ្ងៃកន្លងមក គាត់តែងតែយល់ថា ការប្រកួតពិតជាកើតមានបាកដមែន ។ លោក Arum ​បានផ្ដល់ការជឿជាក់ ជាខ្លាំងក្រោយពី Floyd បានសម្រេច ទាមទាគ្រប់លក្ខខ័ណដែលខ្លួនចង់បាន​​បើ​សូម្បីតែចំនួនលុយ ទីតាំង​នៃការប្រកួត និង ពេលវេលាជាដើម ពួកគាត់មិនដែលជំទាស់នឹង​កីឡាករ​ម្ដងឡើយ ។​ លើសពីនេះទៅទៀត ការស្ដីបន្ទោសរបស់កីឡាករ មកលើរូបគាត់ ជាច្រើនដងថា កំហុសគ្រប់​យ៉ាងកើតចេញពីគាត់ ដែលជាអ្នករារាំងនៃការប្រកួត នេះ ។ 

ប្រភពព័ត៌មានបន្ដទៀតថា ក្ដីរំពឹងទុកចុងក្រោយនៃការប្រកួតគឺនៅតែ ១ សប្ដាហ៍ទៀតតែប៉ុណ្ណោះ ដែល​ត្រូវទទួលការកំណត់របស់ ប៉ាក់ គីអៅ ថាត្រូវបន្ដការប្រកួតឬមួយយ៉ាងណា ប្រសិនបើ Floyd មិនព្រម​ចុះហត្ថលេខាប្រកួត។ ដូច្នោះឱកាសនៃការប្រកួតនេះ និងត្រូវរំសាយចោប្រសិន បើ Floyd មិនយល់ព្រម​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងមួយនេះ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖boxingnews24 

 


Tags: Boxer News Manny Pacquiao Mayweather Arum