ព័ត៌មានអន្តរជាតិ ៖ គូស្នេហ៍ ដែលជាប្តីប្រពន្ធ គគ្លើននៅពីក្រោយការវាយ ប្រហារ បាញ់រះសម្លាប់ នៅក្នុងទីក្រុង San Bernardino រដ្ឋ California សហរដ្ឋអាមេរិក អស់ ១៤ នាក់ នោះបានត្រៀមខ្លួន រួចជាស្រេចបាត់ទៅហើយ មុននឹងមានការវាយប្រហាររបស់ខ្លួន នេះបើ យោងតាមការគូសបញ្ជាក់ អោយដឹងពីសំណាក់ ក្រុមស៊ើបអង្កេត ក្នុងស្រុក FBI ។
ជនសង្ស័យ ដែលមានឈ្មោះថា Tashfeen Malik និងស្វាមី របស់ នាង ដែលមានឈ្មោះថា Syed Farook នោះ ធ្លាប់បានបង្ហាញខ្លួន ប៉ុន្មានថ្ងៃរួចទៅហើយ នៅ ម្តុំទីតាំងកើតហេតុ មុននឹងមានការ វាយប្រហារបាញ់រះសម្លាប់មនុស្ស រង្កាល នេះបើយោងតាមសម្តីលោក David Bowdich ជំនួយការ អគ្គនាយក FBI នៃការិយាល័យ Los Angeles ។ លោក David Bowdich បន្តអោយដឹងថា ទាំងពីរ នាក់ប្តីប្រពន្ធ គឺ មូលវិវដ្តនិយមជាខ្លាំង ។ ក្រោយពីមានការស៊ើបអង្កេតពីសំណាក់សហរដ្ឋអាមេរិក មួយសប្តាហ៍ក្រោយ បន្ទាប់ពីមានការវាយប្រហារនោះ មានការ លើក ឡើង អោយ ដឹងថា វាគឹជា សកម្មភាពវាយប្រហារ ភារវកម្ម ។ ប៉ុន្តែ លោក Bowdich អោយដឹងថា ពុំទាន់ មានភស្តុតាងច្បាស់ លាស់ពីការវាយប្រហារ បាញ់រះ សប្តាហ៍កន្លងទៅនេះ ថាមានទំនាក់ទំនងពីក្រៅប្រទេសនៅឡើយ ទេ។
- អាន ៖ "FBI ៖ ជាភារវកម្ម?" ការបាញ់ប្រហារ ទ្រង់ទ្រាយធំ សម្លាប់មនុស្ស រង្គាល ១៤នាក់ហើយ (Live)
គួរបញ្ជាក់ថា លោក Donald Trump ដែលជាបេក្ខភាព ឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី នា អាណត្តិក្រោយនេះ ទទូចអោយ សហរដ្ឋអាមេរិក ហាមឃាត់ មិនអោយមានការធ្វើដំណើរចូលទឹក ដីសហរដ្ឋអាមេរិក ពីសំណាក់ជនជាតិម៉ូស្លឹម ពីព្រោះថា គូស្នេហ៍ ប្តីប្រពន្ធខាងលើ ដែលជាខ្មាន់កាំ ភ្លើងដៃដល់នោះ ភរិយា គឺជនជាតិម៉ូស្លឹម ពីប្រទេស ប៉ាគីស្ថាន ។ ទាំង ២ នាក់ ប្រពន្ធប្តី ត្រូវបាន អាជ្ញាធរក្នុងស្រុកអាមេរិក បាញ់សម្លាប់មួយម៉ោងក្រោយ បន្ទាប់ពីការវាយប្រហាររបស់ខ្លួន ។
- អាន ៖ ផ្ទះគូស្នេហ៍ ប្រពន្ធប្តី ដែលប៉ូលីសអាមេរិក បាញ់សម្លាប់ចោល នោះ សុទ្ធតែ សព្វាវុធ ខុសច្បាប់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី