ប្រសិនអ្នកគេងមិនបានស្កប់ស្កល់ស្ទើរតែរាល់យប់ អ្នកគួរតែអនុវត្តតាមវិធីប្លែក និង
សាមញ្ញមួយចំនួនដូចខាងក្រោម។
រួមដំណេកទាំងព្រឹក
ការស្រាវជ្រាវរបស់ National Sleep Foundation 2012 បានអោយដឹងថា អ្នកដែលត្រូវសួរក្នុង
ការស្រាវជ្រាវនេះ បាននិយាយថា ការរួមភេទនៅពេលព្រឹកនឹងទទួលបានដំណេកពេញលេញ
ជាងអ្នកដែលមិនបានធ្វើបែបនេះ។
សំអាតបន្ទប់គេង
មនុស្សប្រមាណជា ២/៣ ឆ្លើយនៅក្នុងការសាកសួរមួយ ថា ការសំអាតបន្ទប់អោយបានស្អាត
គឺជាប្រការសំខាន់ដើម្បីគេងបានលក់ស្រួល។
ផ្លាស់កម្រាលពូកញឹកញាប់
នៅក្នុងការស្រាវជ្រាវនេះ ក៏បានអោយដឹងថា មនុស្សប្រហែល ៧៨% បានយល់ថា ពួកគេ
គេងបានស្កប់ជាងធម្មតាប្រសិនកម្រាលពូករបស់ពួកគេមានក្លិនក្រអូប។
នាឡេការោទ៍ត្រូវដាក់អោយឆ្ងាយ
នៅពេលអ្នកគេងនៅក្រោមពន្លឺរបស់នាឡេកា ឬអំពូលភ្លើង ក្នុងពេលយប់ វានឹងមានផល
ប៉ះពាល់ដល់ដំណេករបស់អ្នក។ នៅពេលយប់ រាងកាយរបស់មនុស្សនឹងបញ្ចេញ អ័រម៉ូន
មេឡាតូនីន ធ្វើអោយយើងងងុយគេង និងធ្វើអោយមានការប្រែប្រួលនៃនាឡេកាជីវសាស្ដ្រ
ក្នុងរាងកាយមនុស្ស។ ប្រសិនមានពន្លឺបន្ដិច នៅពេលអ្នកកំពុងគេងនៅពេលយប់ កម្រិត
នៃពេលវេលារបស់ ម៉េឡាតូនីន អាចមានការផ្លាស់ប្ដូរ ហើតយវានឹងធ្វើអោយដំណេករបស់
អ្នក។
ញ៉ាំគ្រាប់ធុញ្ញជាតិមួយចំនួនមុនពេលចូលគេង
គ្រាប់ធុញ្ញជាតិមួយចំនួន មានផ្ទុកសារជាតិ ទ្រីបតូហ្វាន ដែលបង្កអោយមានការងងុយគេង
ហើយវាក៏មាន ប្រូតេអ៊ីន និងជាតិសរសៃផងដែរ ដែលជួយអោយអ្នកគេងលក់ស្រួល និងបាន
ស្កប់ស្កល់៕
ដោយ ៖ វិចិត្រ
ប្រភព ៖ LD