CamNews

តារា 

Boy pakorn ត្រូវម្តាយបង្ខំឲ្យយកប្រពន្ធ?

ថៃ ៖ អ្នកស្រី Khun Mae Ngam Thip គឺជាម្តាយរបស់តារាសម្តែងថៃដ៏ល្បីឈ្មោះគឺ លោក Boy Pakorn បានសារភាពថា អ្នកស្រីពិតជាចង់ឲ្យកូនប្រុសរៀបការ ដើម្បីបានចៅនឹងគេ ។ ចំនែកឯប្អូនស្រីចិញ្ចឹមរបស់តារាថៃរូបនេះគឺនាង Nong Wan Mai ​ក៏ធំធាត់ហើយដែរ ដូច្នេះប្រសិនបើ Boy រៀបការហើយមានកូន នាងក៏អាចមើលថែក្មួញបាន ។  

ម្តាយរបស់តារាសម្តែងវ័យ ៣៣ ឆ្នាំបន្ថែមទៀតថា កូនប្រុសរបស់ខ្លួនពេលនេះមានអ្វីៗគ្រប់យ៉ាងហើយ ដូច្នេះគាត់គួរតែរៀបការ ។ ទទ្ទឹមនឹងនេះផងដែរ តួប្រុសក្នុងរឿង "កាមទេពស្មោះស្នេហ៍" ក៏បានសារភាពថា ខ្លួនកំពុងតែស្វែងរកនារីល្អណាម្នាក់ ដើម្បជ្រើសជាគូជីវីត ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Boy pakorn Chatburirak pat​