CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះគ្រាប់បែក សម័យសង្គ្រាមលោកលើកទី ២ កណ្តាលក្រុង សម្លាប់មនុស្ស ៧ នាក់

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៧ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ១៩​ នាក់ ផ្សេងទៀត     បានទទួលរងរបួសធ្ងន់​​  និងស្រាល ក្រោយពីមានករណីផ្ទុះ គ្រាប់បែក បន្សល់ទុក​តាំង ពីសម័យសង្គ្រាមលោកលើកទី ២    នៅឯផ្ទះទិញ អេតចាយមួយកន្លែង ក្នុងក្រុង បាងកក ប្រទេសថៃ នេះបើ់តាមការដកស្រង់     អត្ថបទផ្សាយ  ពីទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ដែល ទើប តែបានចេញផ្សាយមុននេះបន្តិច ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា បុគ្គលិកការដ្ឋានសាងសង់មួយកន្លែង បានប្រទះឃើញវា និងយកទៅលក់ នៅឯផ្ទះអេតចាយខាងលើ តែដឹងអីថា ក្រុមការងារ នៅឯ ផ្ទះអេតចាយ និង បុរសជាជាងសំណង់យកមកលក់នោះ បានគិតថា គ្រាប់បែកខាងលើ លែង មានប្រសិទ្ធភាពទៀតហើយ ដូច្នេះ ពួកគេ     ក៏បាននាំគ្នា  ដំយកសម្បទា  ដែលអាចលក់បាន រំពេច     នោះ  សោកនាដកម្មក៏បានកើតឡើង ពោល គ្រាប់បែកផ្ទុះ ​ឡើងកក្រើកក្រុង ខណៈ បានធ្វើអោយ     ផ្ទះអេតចាយខាងលើ  ខូចខាតទាំងស្រុង បានធ្វើអោយដីក្រហូងយ៉ាងធំ និង បានធ្វើអោយមាន ករណីគ្រោះអគ្គីភ័យ    ឆាបឆេះរាយដាល  ដល់សំណង់ផ្សេងទៀត នៅក្បែរ ខាងថែមទៀតផង ។

លោក Virasak Foythong ជាមេបញ្ជាការ ស្នងការប៉ូលីស ប្រចាំតំបន់ បានផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថា មនុស្ស ៥ នាក់    បានស្លាប់ភ្លាមៗ  នៅកន្លែងកើតហេតុ ខណៈពីរនាក់ផ្សេងទៀត បានស្លាប់ជាបន្តបន្ទាប់   ។  ដោយឡែក      បើតាមការសន្មត់ គ្រាប់បែកខាងលើ ជាគ្រាប់បែក បន្សល់ ទុកតាំងពីសម័យសង្រ្គាមលោកលើកទី ២ ដោយនៅក្នុងនោះ វាទំនងជាមិនផ្ទុះ ក្រោយ ពីទម្លាក់ ចេញពីយន្តហោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia Bomb Explode