CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់យន្តហោះ AirAsia មិនមែនជាការវាយប្រហារ ភារវកម្ម នោះទេ

ព័ត៌មានអន្តរជាតិ ៖ ថ្លែងនៅក្នុងសុន្ទរកថា លើកដំបូងរបស់ខ្លួន ក្រោយ ពី មានការវិភាគផ្លូវការ ទៅលើ ប្រអប់ខ្មៅធ្លាក់យន្តហោះទី ២ ដែលត្រូវបានគេស្គាល់ថា ជាឧបករណ៍ថត    សម្លេងនៅក្នុងបន្ទប់កាប៊ិន នោះ ក្រុមអ្នកតាមដានស៊ើបអង្កេត ប្រទេស ឥណ្ឌូនេស៊ី អោយដឹងថា ករណីធ្លាក់ យន្តហោះ រប់សក្រុម ហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរ QZ8501 កាលពីពេលកន្លងទៅនេះ   មិនបណ្តាលមកពីករ ណីភារវកម្មវាយប្រហារនោះទេ ។


គណៈកម្មការស៊ើបអង្កេត សុវត្ថិភាព គមនាគមន៍ លោក Andreas Hananto ផ្តល់ជាកិច្ចសម្ភាសន៍ដល់ ភ្នាក់ងារ សារព័ត៌មាន ប៊ីប៊ីស៊ី អោយដឹងថា តាមរយៈការតាមដានស៊ើបអង្កេតមានការគូសបញ្ជាក់យ៉ាង ជាក់ស្តែងអោយដឹងថា យន្តហោះធ្លាក់មួយគ្រឿងនេះ ពិតជាបានជួបនឹងជោគ វាសនាអាក្រក់ អាកាស ធាតុមិនអំណោយផល ។ មានជំនឿជាក់អោយដឹងថា យន្តហោះមួយគ្រឿងនេះបានធ្លាក់កាលពីអំឡុង ថ្ងៃទី ២៨ ធ្នូ កន្លងទៅនេះ ក្រោយជួបនឹងគ្រោះថ្នាក់អាក្រក់ កម្លាំងខ្យល់ព្យុះ ។ ទាំង ១៦២ នាក់ នៃក្រុម អ្នកធ្វើដំណើរលើយន្តហោះខាងលើ ពីទីក្រុង Surabaya ទៅ ប្រទេស សឹង្ហបុរី មាន សេចក្តីរាយការណ៍ បញ្ជាក់ថា គ្មាននរណាម្នាក់ មានឱកាសរស់រានមានជីវិតនោះទេ ។


បច្ចុប្បន្នភាព ថ្ងៃច័ន្ទម្សិលមិញនេះ សាកសពអ្នកដំណើរ សរុប ៥៣ នាក់ ត្រូវបាន  ស្រង់ត្រលប់មកវិញ ហើយ ក្រោយពី សាកសព ជនរងគ្រោះ ២ នាក់ផ្សេងទៀត ត្រូវបានប្រទះឃើញ និង  ស្រង់យកមកវិញ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ផ្ទាល់តែម្តង ។ រយៈពេល ២ ម៉ោងពេញ ក្រោយ  ពីមាន  ការតាមដានស៊ើប អង្កេត ស្តាប់នូវខ្សែអាថ៍សម្លេងទាំងស្រុង នៅក្នុងបន្ទប់ កាប៊ិន រកអោយឃើញថា  ពុំមាន   អាថ៍សម្លេង ណាមួយ មានការគម្រាមគំហែង ដល់យន្តហោះនោះទេ ។

ប្រភពដដែល ពីលោក Hananto អោយដឹងថា ខ្សែអាថ៍សម្លេង បែរជាបញ្ជាក់បានថា​   ពីលុត បើកយន្ត ហោះបានព្យាយាមគ្រប់គ្រង ការបញ្ជាយន្តហោះ ឡើងវិញ ដើម្បីមានឱកាស  បញ្ជូន សញ្ញាណអាសន្ន ទៅមន្រ្តីពាក់ព័ន្ធ លើដីគោក ។ បរិបទមួយចំនូន ទាញចេញពី ឧបករណ៍ថតទិន្នន័យហោះហើរ ហាក់បី បញ្ជាក់បានថា យន្តហោះ ពិតជាជួបលក្ខខ័ណ្ឌស្ថានភាពអាក្រក់ តែទោះជាយ៉ាងណា ក៏ដោយចុះ ក្រុម អ្នកវិភាគច្រើនទៀត តម្រូវអោយមានការវិភាគលំអិត ទៅលើបរិបទមួយនេះដើម្បីកំណត់អោយបាន ពី លក្ខខ័ណ្ឌអាកាសធាតុជាក់ស្តែង និងផលប៉ះពាល់អវិជ្ជមាន ទៅលើ តួម៉ាស៊ីនយន្តហោះ នៅវិនាទីនោះ ជាដើម ។ ខណៈក្រុមអ្នកសង្កេតការណ៍ បានថតសម្លេង ពីឧបករណ៍ថតសម្លេង នៅក្នុង  បន្ទប់កាប៊ិន យន្តហោះ បានត្រឹមតែពាក់កណ្តាល ក្នុងនោះ គឺតម្រូវអោយមាននិតិវិធីក្នុងការ វិភាគ  អោយកាន់តែស៊ី ជម្រៅជាងនេះទៅទៀត ៕

- អាន ៖ Hot : រកឃើញ តួយន្តហោះ AirAsia ធ្លាក់ ខណៈសង្ស័យ សព អ្នកដំណើរ រាប់រយនាក់ ជាប់នៅក្នុងនោះ

- អាន ៖ ថ្មីទៀតហើយ ៖ រកឃើញ ប្រអប់ខ្មៅ ទី ២ ពីយន្តហោះធ្លាក់ សម្លាប់មនុស្ស គ្មានសល់ទាំង ១៦២ នាក់

- អាន ៖ ទស្សនា ប្រជុំរូបភាពប្រអប់ខ្មៅ យន្តហោះធ្លាក់ សម្លាប់មនុស្ស ១៦២ នាក់ មានសភាពល្អនៅឡើយ



ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501