ព័ត៌មានអន្តរជាតិ ៖ ឧបករណ៍ថតសម្លេង ក្នុងបន្ទប់កាប៊ិនយន្តហោះ ដែលត្រូវបានគេស្គាល់ម្យ៉ាងទៀត គឹជា ប្រអប់ខ្មៅទី ២ នៅលើយន្តហោះធ្លាក់ ជើងហោះហើរ QZ8501 របស់ ក្រុមហ៊ុនអាកាសចរណ៍ Air- Asia នោះ ត្រូវបានក្រុមការងារ រកឃើញហើយ ខណៈកំពុងនាំយកកាន់ដីគោក វិញ អំឡុងថ្ងៃអង្គារនេះ តួយ៉ាង ប្រអប់ខ្មៅទី២ នេះ កំពុងតែមានវត្តមាននៅលើ នាវាកង ទ័ព ជើងទឹក ប្រទេស ឥណ្ឌូនេស៊ី ក្នុង ដំណើរវិលត្រលប់មកវិញ មកកាន់ទីក្រុង Jakarta ដើម្បីធ្វើការវិភាគ ។
សារព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយដឹងថា ប្រអប់ខ្មៅទី ២ នេះ ឬ The cockpit voice recorder ត្រូវបាន ចាប់រលកសញ្ញាបាន និងស្រង់ចេញពីបាតសមុទ្រ ជិតទីតាំង រកឃើញ ប្រអប់ខ្មៅទី១នៃយន្តហោះធ្លាក់
សារព័ត៌មានក្នុងស្រុក MetroTV ចេញសេចក្តីរាយការណ៍អោយដឹងថា The cockpit voice recorder កំ ពុងតែមានវត្តមាននៅលើនាវា ឆ្ពោះតម្រង់មកដីគោក ទីក្រុងធំរបស់ប្រទេស ដើម្បីធ្វើការស៊ើបអង្កេតពី ក្រុមអ្នកជំនាញ ។ គួរបញ្ជាក់ថា ប្រអប់ខ្មៅទី ១ ឬ (The flight data recorder ) ឧបករណ៍ ផ្ទុកទិន្នន័យ ហោះហើរ ត្រូវបានក្រុមការងារ ប្រទះឃើញ និងស្រង់ត្រលប់មកវិញ កាលពីថ្ងៃច័ន្ទ ម្សិល មិញនេះពីទី តាំងបាតសមុទ្រ ជិតបំណែកស្លាបយន្តហោះធ្លាក់ ប្រភេទ Airbus 320-200 មួយគ្រឿងនេះ ។
គួររំឮកថា យន្តហោះ ប្រភេទ Airbus 320-200 របស់ក្រុមហ៊ុន អាកាសចរណ៍ AirAsia ផ្ទុកអ្នកដំណើរ ១៦២ នាក់នោះ បានធ្លាក់នៅក្នុងសមុទ្រ Java អំឡុងថ្ងៃទី ២៨ ធ្នូ កន្លងទៅ ស្របពេលដែលមានការ ហោះហើរដឹកអ្នកដំណើរ ឆ្ពោះទៅកាន់ប្រទេស សឹង្ហបុរី ដោយហោះ ចេញពីទីក្រុងធំទីពីរ របស់ប្រទេស ឥណ្ឌូនេស៊ី ទីក្រុង Surabaya ។ មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃអង្គារនេះ គឺជាថ្ងៃទី ១៧ ហើយ នៃប្រតិប ត្តិការតាមរុករក សាកសពយន្តហោះបាត់ខ្លួន និងក្រុមមនុស្សជាអ្នកធ្វើដំណើរ ធ្លាក់យន្តហោះទាំងនោះ ស្របពេលដែលជាញឹកញាប់ ប្រតិបត្តិការ ត្រូវបានញាំញី ដោយ កម្លាំង ខ្យល់កន្ត្រាក់ខ្លាំង និង រលក យក្សជាដើម ។ សរុប រួម សាកសព អ្នកដំណើរធ្លាក់យន្តហោះ ចំនួន ៤៨ នាក់ ក្នុងចំណោម ១៦២នាក់ ត្រូវបានរកឃើញហើយ ក្នុងនោះ សាកសព ៣៤ នាក់ ត្រូវបានបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ ៕
- អាន ៖ ទស្សនា ប្រជុំរូបភាពប្រអប់ខ្មៅ យន្តហោះធ្លាក់ សម្លាប់មនុស្ស ១៦២ នាក់ មានសភាពល្អនៅឡើយ
- អាន ៖ ទស្សនាប្រជុំរូបភាព និង ទិដ្ឋភាពរួម ពេលស្រង់កន្ទុយយន្តហោះធ្លាក់ ពីបាតសមុទ្រ ជម្រៅ ៣៤ ម៉ែត្រ
- អាន ៖ រកឃើញហើយ ប្រអប់ខ្មៅ យន្តហោះធ្លាក់ ខណៈមូលហេតុធ្លាក់ ពិតប្រាកដ នឹងដឹងក្នុងពេលឆាប់ៗនេះ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ