ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានបរទេស cnn កាលពីប៉ុន្មាន ម៉ោងមុននេះ បានគូសបញ្ជាក់ អោយដឹងថា កងជំនួយសន្តិសុខអន្តរជាតិ ដឹកនាំដោយអង្គការណាតូ អះអាងថា កាលពីវេលា ព្រឹកមិញនេះ នៅឯប្រទេស អាហ្វហ្គានីស្ថាន ឯណោះវិញ ករណីផ្ទុះគ្រាប់បែកមួយ ត្រូវបានគេបំផ្ទុះឡើង នៅឯផ្លូវមួយ កន្លែងជិត ព្រលានយន្តហោះអន្តរជាតិក្រុងកាប៊ុល ។ បន្ថែមពីលើនេះ ISAF គូសបញ្ជាក់ថា គ្មាននរណា ម្នាក់ បានទទួលរងរបួស ឬក៏ ស្លាប់នោះទេ។
បើតាមការ អះអាងជាជំហាន ដំបូង ISAF សន្មត់ថា វាទំនងជា ករណីបំផ្ទុះ គ្រាប់បែក អត្តឃាត ។ ដោយ ឡែកបើ យោងតាមសម្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រទេសនេះ បាននិយាយ អោយដឹងថា ករណីបំផ្ទុះ គ្រាប់បែក អត្តឃាតមួយនេះ បានកើតឡើង នៅតាមបណ្តោយផ្លូវ Qasabah ដែលមានទីតាំង ស្ថិតនៅជិត ភាគខាងជើង អាកាសយានដ្ឋាន អន្តរជាតិ ក្រុង កាប៊ុល ។
គួរបញ្ជាក់ផងដែរថា កាលពីអតីត កន្លងទៅនេះ អាកាសយានដ្ឋាន អន្តរជាតិ គឺជាគោលដៅ ចម្បង របស់ ពួកសកម្មប្រយុទ្ទ ពោលគឺ កាលពីខែ មិថុនា ក្រុមឧទ្ទាម តាលីបង់ ដៃប្រដាប់ដោយកាំភ្លើង និងសព្វាវុធ បំផ្ទុះត្រូវ បានក្រុម រក្សាសន្តិសុខ ធ្វើការវាយប្រហារ បាញ់សម្លាប់ បន្ទាប់ពីពួកគេ លុកលុយសំណង់អាគារ មួយកន្លែង មានទីតាំង ខិតជិត នឹងព្រលានយន្តហោះ អន្តរជាតិ ។
ក្រុមឧទ្ទាម តាលីបង់ បានគូសបញ្ជាក់ក្តែងៗថា ករណីបំផ្ទុះ គ្រាប់បែក អត្តឃាត លើកនេះ គោលបំណង គឺ សំដៅទៅ លើក្រុម មនុស្ស ដែលជាជនជាតិ អាមេរិក ខណៈពេលដែលពួកគេ មួយផ្នែក គឺបម្រើការ អោយ កងកម្លាំងយោធា និងមួយផ្នែកផ្សេងទៀត គឺជា ជនស៊ីវិល៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ cnn