មុននៅលើស្បែក គឺជាបញ្ហាមួយ ដែលមនុស្សគ្រប់រូបតែងជួបប្រទះ ដោយសារជាតិខ្លាញ់លើ ស្បែកមុខ កើនឡើង ដែលបង្កឱ្យកើតមានមុន នៅកន្លែងមួយចំនួនដូចជា៖ ស្បែកមុខ ក ស្មាក្បាល និង ស្បែកខ្នង។ តើអ្នកជួបប្រទះនូវឲបញ្ហាទាំងអស់នេះ មែនដែរ ឬទេ? ខាងក្រោម នេះគឺជាវិធី សាស្រ្តព្យាបាល មុន ដ៏ឆាប់រហ័សដោយធម្មជាតិ៕
ក្រូចឆ្មារ៖ គឺជាឱសថព្យាបាលដ៏ពូកែស័ក្តិសិទ្ធិមួយ ដែលអាចកំចាត់មុន និង (មុនអង្កាម)បានយ៉ាង ឆាប់រហ័សដោយប្រើទឹកក្រូចឆ្មារ ពីព្រោះទឹកក្រូចឆ្មារ សម្បូរទៅដោយវីតាមីន C។ ទឹកក្រូចឆ្មារ មានតួនាទីយ៉ាងសំខាន់ ក្នុងការកំចាត់មុនលើស្បែកមុខរបស់អ្នក បានយ៉ាងឆាប់រហ័ស និងជួយ ថែរក្សាស្បែកមុខ ឱ្យសភ្លឺរលោង តឹងណែន ដោយធម្មជាតិ។ មានវិធីពីរយ៉ាងដើម្បី កំចាត់មុន នៅលើស្បែកមុខរបស់អ្នក ដោយប្រើទឹកក្រូចឆ្មារធម្មជាតិ។
វិធីទីមួយ៖ យកក្រណាត់ស្អាតមួយ ឬ សំឡី ជ្រលក់ ទៅក្នុងទឹកក្រូចឆ្មារ បន្ទាប់មក លាបថ្មមៗ នៅលើកន្លែងកើតមុន មុនពេលចូលគេង។
វិធីទីពីរ៖ អ្នកអាចយកទឹកក្រូចឆ្មារមួយស្លាបព្រាបាយ លាយជាមួយម្សៅ cinnamon powderមួយ ស្លាបព្រាកាហ្វេ បន្ទាប់មក លាបនៅលើស្បែកមុខ ដែលកើតមុន ទុកមួយយប់ រួចលាងសំអាត ចេញដោយទឹកក្តៅឧណ្ឌៗ នៅពេលព្រឹក។ ប៉ុន្តែ វិធីនេះគឹមិនអាច ប្រើបានចំពោះអ្នកដែលមាន ស្បែកមុខខូច ឬ ស្បែកមុខប្រតិកម្មនោះទេ។
ទឹកឃ្មុំ៖ គឺជាឱសថធម្មជាតិមួយ សំរាប់ផ្សះជំងឺ ដែលអាចជួយព្យាបាលមុខ កើតមុនឱ្យជាសះ ស្បើយបានយ៉ាងឆាប់រហ័ស និង ជួយការពារការឆ្លងមេរោគ លើស្បែកមុខ។
វិធីទី១៖ ប្រើក្រណាត់ស្អាតមួយ ឬ ប្រើសំឡី ជ្រលក់ ទៅក្នុងទឹកឃ្មុំ រួចលាប ទៅលើស្បែកកើត មុនទុករយៈពេល ៣០នាទី។
វិធីទី២៖ លាងសំអាតមុខឱ្យស្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ជំរើសមួយទៀត លាយទឹកឃ្មុំជាមួយ នឹង ម្សៅ cinnamon កូរចូលគ្នាឱ្យសព្វ ដើម្បីធ្វើជាម៉ាស បន្ទាប់មក លាបនៅលើមុនមុនពេល ចូល គេង នៅពេលព្រឹកឡើង អាចនឹងមានការរលាក ឬ ហើមតិចតួច (ក្តៅស្បែក
មុខតិចតួច) រួចលាងសំអាតស្បែកមុខ ដោយទឹកត្រជាក់ ជាការស្រេច។ សូមបញ្ជាក់ថា៖ ម្សៅ cinnamon និង cinnamon powder អាចរកទិញបាន នៅផ្សារទំនើប៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ ihomeremedy