CamNews

ទូរស័ព្ទ 

ធ្លាយព័ត៌មាន Samsung Galaxy W អេក្រង់ ៧អ៊ិន្ឈ៍ នៅកូរ៉េខាងត្បូង

ផ្នែកខាងក្រោយ របស់ Galaxy W ត្រូវបានធ្វើឡើងអំពីជ័រក្លែងជាស្បែក ដូចទៅនឹង Galaxy
Note 3 ហើយវាមានឈ្មោះជាអន្ដរជាតិថា Galaxy Mega 2 ។

ថ្មីៗនេះ នៅលើបណ្ដាញសារព័ត៌មាន គេឃើញមានការលើកឡើងអំពីដំណឹងចចាមអារ៉ាម ស្ដីអំពីម៉ូដែលស្មាតហ្វូនជិតនឹងបង្ហាញខ្លួនរបស់ Samsung ដែលមានឈ្មោះថា Galaxy W ។
ស្មាតហ្វូននេះ ត្រូវបានបែកធ្លាយជាព័ត៌មាន តាមរយៈបដាឃោសនាមួយ របស់ក្រុមហ៊ុនអ៊ិន
ធឺរណិត SK Telecom នៃប្រទេសកូរ៉េខាងត្បូង។ នៅលើបដាឃោសនារបស់ក្រុមហ៊ុននេះ បាន
សរសេរថា ស្មាត​ហ្វូន Galaxy W នឹងមានអេក្រង់ ៧អ៊ិន្ឈ៍ រីសូលូសឹន 720p រួមនឹងអ៊ិនធឺរហ្វេស
"Phoneblet UX" ព្រមទាំងមានមុខងារ ចែករំលែកអេក្រង់ពហុមុខងារ។

យោងទៅ​តាមព័ត៌មានដែលត្រូវបានចុះផ្សាយមុននេះ គេជឿថា Galaxy W នឹងមានរូបរាង
ស្រដៀងនឹង ម៉ូដែល SM-T2558 (ថេប្លេត ស្រឡាយ Galaxy Tab) ដែលមានទ្រង់ទ្រាយដូច
ស្មាតហ្វូន។ គ្រឿងម៉ាស៊ីនរបស់ SM-T2558 ត្រូវគេយល់ថា នឹងមានប្រូសេសឺរ quad-core
កម្រិត 1,2 GHz (អាចជា Snapdragon 400) , RAM 1,5 GB, កាមេរ៉ាក្រោយ ៨ megapixel,
កាមេរ៉ាមុខ ២ megapixel, អង្គចងចាំក្នុងម៉ាស៊ីន ៨GB មានរន្ធភ្ជាប់ microSD និងដំណើរការដោយ
Android 4.3 Jelly Bean ។

ក្រៅពីនេះ ក៏មានព័ត៌មានខ្លះ និយាយថា ឧបករណ៍នេះ នឹងមានសម្បក ធ្វើអំពីជ័រក្លែងស្បែក
ដូចទៅនឹង Galaxy Note 3 និងមានឈ្មោះអន្ដរជាតិថា Galaxy Mega 2 - 7 inch ។ យ៉ាងនេះក្ដី
មកដល់បច្ចុប្បន្ន មិនទាន់មានព័ត៌មានណាមួយ អះអាងថា Galaxy W គឺជា SM-T2558 ឬ Galaxy
Mega 2 - 7 inch នៅឡើយ ប៉ុន្ដែ ទូរស័ព្ទនេះ ប្រាកដជានឹងត្រូវបានចែកចាយផ្ដាច់មុខ ដោយ
ក្រុមហ៊ុន SK Telecom ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Tablet-news/GsmArena