CamNews

ព័ត៌មានអន្តរជាតិ 

ថ្មីៗ ប្រទះឃើញ សពជនអន្តោប្រវេសន៍ ១២ នាក់ ស្លាប់មកទើរលើឆ្នេរសមុទ្រ

(​ទ្រី​ប៉ូ​លី​)៖ កងកម្លាំង​ការពារ​ដែនសមុទ្រ​របស់​ប្រទេសលី​ប៊ី បាន​អះអាង​ថា​មាន​សាកសព​ជនភៀសខ្លួន ចំនួន​១២​នាក់ បាន​អណ្តែត​មក​ទើរ​លើ​ឆ្នេរសមុទ្រ Garabulli ដែល​មាន​ចម្ងាយ ៧៥ គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត រដ្ឋធានី​ទ្រី​ប៉ូ​លី​។ នេះ​បើ​តាម​ការផ្សាយ​របស់​ស៊ិន​ហួរ នៅ​មុន​នេះ​បន្តិច​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦​។​



​មន្ត្រី​ការពារ​ដែនសមុទ្រ​មួយ​រូប​ឈ្មោះ Abdullatif Al-Munser បាន​និយាយថា «​ជនភៀសខ្លួន​ទាំង នោះ​ទំនងជា​បាន​ព្យាយាម​ធ្វើដំណើរ​ទៅកាន់​កោះ Lampedusa របស់​ប្រទេស​អ៊ីតាលី ដើម្បី​សុំ​សិទ្ធិ​ជ្រក កោណ​បន្ត​នៅ​តំបន់​អឺរ៉ុប​។ ទូក​ដែល​ដឹក​ពួកគេ​នោះ បាន​លិច​ប៉ុន្មាន​ថ្ងៃ​មកហើយ តែ​សាកសព​អ្នក​បាត់​ខ្លួន ទើបតែ​អណ្តែត​លើ​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ាណេ មកទើ​រលើ​ឆ្នេរសមុទ្រ​លី​ប៊ី កាលពី​ល្ងាច​ថ្ងៃ​សុក្រ​»​។​



​គួរ​បញ្ជាក់​តាម​រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង​បានប្រកាសថា ជនភៀសខ្លួន​ជិត ៨០០,០០០​នាក់ បាននិងកំពុង តែ​រង់ចាំ​នៅ​តាម​ឆ្នេរសមុទ្រ​ប្រទេស​លី​ប៊ី ដើម្បី​ត្រៀម​ធ្វើ​ដំណើរ​ឆ្ពោះ​មក​សុំ​សិទ្ធិ​ជ្រកកោណ​នៅ​អឺរ៉ុប​។ គ្រាន់តែ​នៅ​ដើមឆ្នាំ ២០១៦ នេះ​មាន​ជនភៀសខ្លួន ១០០,០០០​នាក់​ទៅ​ហើយ បាន​ធ្វើដំណើរ​ឆ្លងកាត់ សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ មក​អឺរ៉ុប​៕




ប្រភព ៖​ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី


Tags: migrant Libya int news