CamNews

យល់ដឹង 

ឪពុកសង់ខ្ទមស្នេហ៍ សម្រាប់អោយ កូនស្រីជំទង់រស់នៅ និងរូមសិច

យុវវ័យខ្មែរអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់ច្រើនក៏ប៉ុន្តែយុវវ័យខ្មែរដែលអ្នកអានទាំង
អស់គ្នាស្គាល់ភាគច្រើនគឺជាអ្នករស់នៅទីក្រុង មិនដែលបានក្រលេកទៅមើលតាជនបទទេមើល
ទៅ។ ថ្ងៃនេះយើងមានឯកសារខ្លីមួយមកជូនអ្នកទាំងអស់គ្នាហើយឯកសារខ្លីនេះគឺនិយាយពី
យុវវ័យជនជាតិ គ្រឹង ដែលជាជនជាតិភាគតិចមួយនៅកម្ពុជា។

ធម្មតាមិនថាជាជនជាតិភាគតិច ឬជាអ្នកខែត្រ ឬជាអ្នកទីក្រុងនោះទេ គេទាំងអស់គ្នាគឺសុទ្ធសឹង
តែជាយុវវ័យខ្មែរ ហើយពួកគេគ្រប់គ្នាគឺមានបរិបទនៃការរស់នៅខុសៗគ្នា សម្រាប់យុវវ័យជា
ជនជាតិ គ្រឹង នេះគឺគេសង្កេតឃើញមានវប្បធម៏មួយដែលប្លែកពីគេ គឺឪពុកត្រូវសាងសង់ខ្ទម
ស្នេហ៍សម្រាប់កូនស្រីជំទង់ ចូលទៅរស់នៅពេលយប់។

ក្មេងស្រីជំទង់អាយុ ១៥ ឆ្នាំឡើងទៅពួកគេត្រូវបានខ្ទមមួយដែលឪពុករបស់គេជាអ្នកសាងសង់
អោយរស់នៅ ហើយពួកគេមានសិទ្ធិក្នុងការសម្រេចចិត្តយកបុរសជំទង់ណាម្នាក់មករូមភេទក្នុង
ខ្ទមស្នេហ៍នេះបានតាមចិត្ត។ នៅពេលព្រលប់ជាធម្មតាដែលយុវវ័យជនជាតិនេះចាប់ផ្ដើមលេង
ល្បែងប្រជាប្រិយរបស់គេតាមទម្លាប់ ប៉ុន្តែក្រោយមកពេលកាន់តែយប់ជ្រៅគេ តែងតែសង្កេត
ឃើញមានជ្រើសរើសដៃគូ រួមភេទពីសំណាក់នារីជំទង់ ជាធម្មតាក្មេងស្រីជាអ្នក ចូលទៅរង់ចាំ
ក្នុងខ្ទមមុនហើយក្មេងប្រុស អាចចូលទៅតាមក្រោយ។

ក្មេងស្រីជាអ្នកជ្រើសរើសដៃគូរួមភេទរបស់ខ្លួនផ្ទាល់ ដោយសួរពីប្រវត្តិ ប្រសិនបើនាងមិនពេញ
ចិត្តជាមួយនឹងបុរសម្នាក់នោះទេ នាងនឹងមិនព្រមរួមភេទជាមួយឡើយ ហើយខាងប្រុសក៏មិន
អាចមានសិទ្ធិក្នុងការចាប់បង្ខំបានដែរ គឺគេត្រូវចាកចេញជាបន្ទាន់។

នេះគឺជាបរិបទនៃការរស់នៅមួយរបស់ជនជាតិ គ្រឹង ដែលរស់នៅក្នុងប្រទេសកម្ពុជា ទោះបី
ជាវាមានលក្ខណៈប្លែកក្ដី ក៏វាជាអ្ចីដែលអ្នកស្រុកអ្នកភូមិជនជាតិនេះ បានធ្វើមករាប់សិបឆ្នាំមក
ហើយ Camnews មិនមានគំនិតក្នុងការកែប្រែអ្វីនោះទេ គ្រាន់តែចង់នាំលោកអ្នកអោយបាន
ស្គាល់វប្បធម៏ចម្លែកមួយនេះប៉ុណ្ណោះ ចុះលោកអ្នកគិតយ៉ាងណាចំពោះបរិបទនៃការរស់នៅ
បែបនេះ?

ដោយ៖ ម៉ូកា
ប្រភពពី៖ Youtube & Natgeo 


Tags: cambodia khmer teen sex