នៅក្នុងប្រទេសស្រីលង្កា ព្រះសង្ឃ ជិត ៥០០អង្គ បានធ្វើបាតុកម្ម នៅ ខាងមុខ ស្ថានទូត
ប្រទេសបង់ក្លាដែស ដោយបានទាមទារឲ្យ រដ្ឋាភិបាល ក្រុង កូឡំបូ ថ្កោលទោស អំពើហិង្សា
របស់ ពួកមូស្លិម ដែលបានវាយប្រហារទៅលើអារ៉ាម ព្រះពុទ្ធសាសនា នៅក្នុងប្រទេសនេះ។
ប៉ុន្តែមានសេចក្ដីរាយការណ៍ មកថាខណៈ ព្រះសង្ឃនៅ ប្រទេសស្រីលង្កា និងប្រទេសថៃ
បានធ្វើបាតុកម្ម នៅក្រុងបាងកក និងក្រុងកូឡំបូ ក្រុមជ្រុលនិយមនៅថ្ងៃម្សិលមិញ បានប្រើ
ហិង្សាដោយពួកគេ គប់ដុំថ្ម ចូលស្ថាន បង់ក្លាដែស នៅក្រុងដាការបណ្ដាលឲ្យបែកកញ្ចក់
បង្អូច ស្ថានទូត។
សាក្សីបាន និយាយថា ក្រុមបាតុករ បានគប់ដុំថ្ម មុនពេលប៉ូលីស ចូលទៅបង្គ្រាបហើយយ៉ាង
ហោចណាស់ មនុស្សម្នាក់ត្រូវបានចាបខ្លួន ប៉ុន្តែហិង្សានេះ មិនមានព្រះសង្ឃចូលពាក់ព័ន្ទទេ។
ហិង្សាដែលបានកើតឡើង ដោយក្រុមមូស្លិមជ្រុលនិយម កាលពីថ្ងៃអទិត្យ នៅភាគអាគ្នេយ៍
ប្រទេសបង់ក្លាដេស បានបណ្ដាលឲ្យ វត្តអារ៉ាម ចំនួន ១១កន្លែងបានដុតឆេះ យ៉ាងសន្ធោ
សន្ធៅ។
ក្រុមមូស្លិម បានប្រើហិង្សាដូចនេះ បន្ទាប់ពី មានការបញ្ចេញរូបភាព គម្ពីគូរាន់ តាមហ្វេបុក
របស់បុរសម្នាក់ កាន់សាសនា ព្រះពុទ្ធ ដែលរងការចោទថា គាត់បានប្រមាថសាសនា ឥស្លាម។
ដោយ ៖ វិចិត្រ
ប្រភព ៖ theepochtimes/VOD