Android One ជាគម្រោងទូរស័ព្ទឆ្លាតវៃតម្លៃទាប ត្រូវបាន Google បង្កើតឡើង បានចាប់ផ្ដើម
ពង្រីកទីផ្សារខាងក្រៅឥណ្ឌា ហើយគោលដៅបន្ទាប់គឺនៅអាស៊ីទាំងមូល។
នេះគឺជាដំណឹងល្អបំផុត សម្រាប់ប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី ដោយសារតែ វាគឺជាស្មាតហ្វូនដែលត្រូវបានផលិតឡើងដោយ Google និងមានតម្លៃទាបបំផុត។
គម្រោង Android One ដែលត្រូវបានប្រកាសជាផ្លូវការ នៅក្នុងសន្និសិទ Google IO ចំពោះជន
ជាតិអាមេរិក One មិនមានអត្ថន័យច្រើនប៉ុន្មាននោះទេ ប៉ុន្ដែ សម្រាប់មនុស្សទូទាំងពិភពលោក
ពិសេសគឺប្រជាជនដែលមានចំណូលទាប វាគឺពិតជាគម្រោងមួយដ៏គួរឱ្យចាប់អារម្មណ៍បំផុត។
Android One គឺជាមហិច្ឆតារបស់ Google ដោយក្រុមហ៊ុននេះ មានបំណងជួយឱ្យមនុស្សចំនួន
៥ពាន់លាននាក់ មានឱកាសប្រើស្មាតហ្វូន។
បច្ចុប្បន្ន ថ្វីបើ Android One មិនទាន់ទទួលបានជោគជ័យប៉ុន្មាន នៅឥណ្ឌា ប៉ុន្ដែ នេះគឺជាឈ្នាន់
ដ៏សំខាន់ ដើម្បីជួយឱ្យ Google អាចពង្រីកទីផ្សាររបស់ខ្លួន ក្នុងទ្វីបអាស៊ីទាំងមូល។ ជាក់ស្ដែង
Google កំពុងតែត្រៀមដើម្បីអនុវត្តគម្រោង បញ្ចេញស្មាតហ្វូនតម្លៃទាប នៅបណ្ដាប្រទេសកំពុង
អភិវឌ្ឍមួយចំនួន ដូចជា បង់ក្លាដែស នេប៉ាល់ និងប្រទេសស្រីលង្ការ នាសប្ដាហ៍ក្រោយ ដោយ
មានសហការណ៍ពីក្រុមហ៊ុន Micromax , Karbonn និង Spice។
ទន្ទឹមនឹងនេះ បណ្ដាដៃគូជំនួញជាផ្លូវការរបស់ Android One ដូចជា HTC, Acer, Lenovo, Asus,
Sony និង Panasonic ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមចំណែកផលិតស្មាតហ្វូន Android
One នៅឆ្នាំក្រោយ។ សង្ឃឹមថា នៅទូទាំងអាស៊ី ក្នុងនោះមានកម្ពុជាផងនោះ នឹងមានឱកាសប្រើ
ប្រាស់ស្មាតហ្វូនតម្លៃទាបរបស់ Google នៅឆ្នាំ ២០១៥។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet