ថៃ ៖ វ័យ ៣៣ ឆ្នាំហើយ លោក Boy pakorn នៅមិនទាន់រកបានមនុស្សស្រីម្នាក់ត្រូវចិត្តដើម្បីសាងគ្រួសារនៅឡើយទេ ដែលជាហេតុធ្វើឲ្យម្តាយរបស់តារាថៃរូបនេះ មានការព្រួយបារម្ភជាខ្លាំង ខ្លាចមិនបានពរចៅនឹងគេ ។
ទទ្ទឹមនឹងនេះផងដែរ ស្រាប់តែបានលេចលឺនូវពាក្យចចាមអារាមមួយ កាលពីថ្ងៃទី ២៣ ខែមីនា ថា លោក Boy pakorn បានឆាតទៅចែចង់នាង Gyeon តាមរយៈគណនីអុិនស្រ្តាក្រាម ។
តួប្រុសក្នុងរឿង "ស្រីឆ្នាស់កំពូលស្នេហ៍" បានសារភាពថា គាត់ពិតជាបានផ្ញើរសារទៅ នាង Gyeon ដើម្បីជាការអរគុណសម្រាប់ការចូលរួមការជាភ្ញៀវកត្តិយស ក្នុងការលេងហ្គេមរបស់លោក ។ លោក Boy pakorn បន្ថែមទៀតថា ខ្លួនពិតជាបានជួបនាងលើកដំបូងនៅកន្លែងធ្វើការ ហើយនាងគឺជាមនុស្សកំប្លែង និងជាស្រីស្អាតថែមទៀតផង ។
Boy សង្កត់ធ្ងន់ទៀតថា គាត់ពិតជាមិនបានចែចង់នាង Gyeon ពិតមែន ហើយប្រសិនបើលោកពិតជាចង់ញ៉ែនាងពិតមែន លោកប្រាកដជាសុំ LINE ID នាងនៅក្នុងថ្ងៃនោះជាក់ជាមិនខាន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar