CamNews

ព័ត៌មានអន្តរជាតិ 

ខ្សែប្រយុទ្ធប្រេស៊ីល សល់ពីការធ្លាក់យន្តហោះ ក្រោយវះកាត់ សួត ជង្គង់ កដៃ និង ក្បាល អាចនឹង....

ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះដែលជាកីឡាករបាល់ទាត់ម្នាក់ ដែលមានឱកាសនៅរស់រានមាន ជីវិតក្រោយពីជួបសោកនាដកម្មធ្លាក់យន្តហោះ កាលពីថ្ងៃច័ន្ទ នៅឯប្រទេសកូឡុំប៊ីនោះ អាចនឹងជា សះស្បើយក្នុងពេលឆាប់ៗនេះ និងអាចត្រលប់ទៅកាន់អាជីពជាកីឡាករបាល់ទាត់ ក្នុងរយៈពេលដ៏ ខ្លីខាងមុខនេះដូចគ្នាដែរ នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់ បុរសជាឪពុក កីឡាករ ។ 


 


វ័យ ៣១ ឆ្នាំ កីឡាករ Helio Hermito Zampier Neto ដែលលេងជាខ្សែការពារឲ្យក្រុមបាល់ទាត់ ប្រេស៊ីល Chapecoense ស្ថានភាពរបស់គេនាពេលនេះ គឺស្ថេរភាព (នឹងនរ) ហើយ ក្រោយពីបានធ្វើ ការវះកាត់ សួត ជង្គង់ កដៃ និង ក្បាល។ គួរបញ្ជាក់ថា គ្រោះថ្នាក់ធ្លាក់យន្ដហោះដឹកក្រុមកីឡាក្លឹប​បាល់ទាត់ប្រេស៊ីល Chapecoense បានឆក់យក​ជីវិត​មនុស្ស ៧១នាក់នៅក្នុងចំណោម​អ្នកដំណើរ ៧៧នាក់ ខណៈ០៦នាក់ ផ្សេងទៀតនៅរស់រាន្ត​ មានជីវិត។ របាយការណ៍ចុងក្រោយ ពាក់ព័ន្ធនឹង ការស៊ើបអង្កេតប្រអប់ខ្មៅយន្តហោះធ្លាក់​ ពីសំណាក់អាជ្ញាធរប្រទេស កូឡុំប៊ី ឲ្យដឹងថា មូលហេតុ យន្តហោះធ្លាក់ បណ្តាលមកពីអស់សាំង ៕

*យន្តហោះដឹកក្រុមកីឡាករប្រេស៊ីល ធ្លាក់ និងផ្ទុះឆេះ ផលិតនៅប្រទេសណា និងមានតម្លៃប៉ុន្មាន?

-វីដេអូ មុនសោកនាដកម្ម ធ្លាក់យន្តហោះ សម្លាប់ក្រុមកីឡាករប្រេស៊ីល អស់ជិតមួយក្រុម " ខ្លោចចិត្ត :( "

-ប្រវត្តិ​សំខាន់ៗ របស់​អតីត​ក្រុម​ខ្លាំង Chapecoense មុន​ធ្លាក់​យន្ត​ហោះ​នៅ​ប្រទេស​កូឡុំប៊ី



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Chapecoense Int news Hot news