បច្ចេកវិទ្យា ៖ Uber បានលើកឡើង កាលពីថ្ងៃអង្គារ ទី ២១ ខែវិឆ្ឆិកា ថា ពួក Hacker បានសម្រុះសម្រួលទិន្នន័យផ្ទាល់ខ្លួនចំនួន ពី ៥៧ លាន ពីអ្នកជិះកង់និងអ្នកបើកបរ ដោយធ្វើការលាក់ទុកដល់ទៅមួយឆ្នាំឯណោះ ។
នៅក្នុងសេចក្តីថ្លែងការណ៍ពីនាយកប្រតិបត្តិពីលោក Dara Khosrowshahi ដែលជាអ្នកកាន់កាប់ក្រុមហ៊ុនធំមួយ បាននិយាយថា "វាពិតជាគ្មានរឿងបែបនេះកើតឡើងនោះទេ ហើយលោកបន្តថា ខ្លួនពិតជាមិនបានព្យាយាមដោះសារយករួចខ្លួន អំពីបញ្ហានេះឡើយ" ។
យោងទៅតាមប្រភពពីលោក Khosrowshahi ដដែលបានឲ្យដឹងថា សមាជិកពី ២ នាក់នៃ Uber ដែលជាក្រុមអ្នករក្សាព័ត៌មាន បានធ្វើការឆ្លើយតបថា ទិន្នន័យរបស់ពួកគេគឺមិនត្រូវបានលួចយកទៅនោះទេ ។
ក្នុងនោះផងដែរ Uber បានបង់ប្រាក់ចំនួន ១០០,០០០ ដុល្លារ ទៅ Hackers ដើម្បីបំផ្លាញទិន្នន័យអ្នកជិះឬអ្នកបើកបរ នឹងមិនឲ្យព័ត៌មាននេះត្រូវបានលឺធ្លាយជាសាធារណៈនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ rappler