ព័ត៌មានអន្តរជាតិ ៖ បណ្តាញទំនាក់ទំនងសង្គមយក្ស ហ្វេសប៊ុក បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍ផ្លូវការមួយទាក់ទិនទៅនឹងបញ្ហាចុងក្រោយបំផុត ដែលខ្លួនបានជួបប្រទះនាពេលថ្មីថ្មីនេះ ផ្ទាល់តែម្តង។
សារព័ត៌មាន Reuters ធ្វើសេចក្តីរាយការណ៍អោយដឹងថា ក្រុម Hacker បានអះអាងថាខ្លួននៅពីក្រោយ ការដែលធ្វើអោយ ហ្វេសប៊ុក មានបញ្ហា ដោយបើកលែងដំណើរ ក្នុងរយៈពេលខ្លី កាលពីពេលកន្លងទៅ នេះ ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ ហ្វេសប៊ុក បានចេញសេចក្តីថ្លែងការណ៍រួម ជាផ្លូវការ មួយ បកស្រាយ ដោយធ្វើការបដិសេធទៅនឹងការលើកឡើងថា បញ្ហារបស់ខ្លួន មិនបណ្តាលមកពីការវាយប្រ ហារតាមកុំព្យូទ័រ ដែលគេហៅថា Hack នោះទេ " ជាការពិត កាលពីល្ងាចម្សិលមិញនេះ ក្នុងរយៈពេលដ៏ ខ្លីមួយនិងជាក់លាក់ ហ្វេសប៊ុក ក៏ដូចជា Instagram បានជាប់គាំង មិនអាចដំណើរការ បាននោះទេ ក៏ ប៉ុន្តែប្រការនេះ មិនមកមកពីមានជនទី ៣ មកធ្វើការវាយប្រហារនោះទេ តែផ្ទុយទៅវិញ គឺបញ្ហានេះអាច កើតឡើងទៅបាន បន្ទាប់ពីក្រុមការងារយើងខ្ញុំ ណែនាំអោយមានបំលាស់ប្តូរមួយចំនួន ដែល មានផល ប៉ះពាល់ជាខ្លាំង ដល់ប្រព័ន្ធ configuration ។ ភ្លាមៗ ពួកយើងបានកែតម្រូវមកវិញ នូវ បញ្ហាចោទមួយ នេះ ខណៈសេវាកម្ម បណ្តាញសង្គមយក្សទាំងពីរ ដំណើរការឡើងវិញ បានល្អ ១០០ ភាគរយ សម្រាប់ អ្នករាល់គ្នា " ។
គួររំឮកថា កាលពីវេលាល្ងាចម្សិលមិញនេះ ក្នុងរយៈពេល ប្រមាណជាង ៤០ នាទី បណ្តាញសង្គមយក្ស ហ្វេសប៊ុក ក៏ដូចជា Instagram បានជាប់គាំង លែងដំណើរនៅតាមបណ្តាប្រទេសមួយចំនួននៅអាមេរិក អឹរ៉ុប និង អាស៊ី ជាដើម ៕
- អាន ៖ Hot : មុននេះបន្តិច Facebook មានបញ្ហា បើកលែងដំណើរការ រង្គោះរង្គើ ពេញសកលោក
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន