(ក្រុងឡុងដ៍)៖ ក្រុមខ្លាំងទាំង៣ រួមមានតោខៀវ Chelsea, បិសាចក្រហម Manchester United និងមេឃខៀវ Manchester City បានកំពុងប្រជែងគ្នាយ៉ាងក្តៅគគុកតំណែងកំពូលតារាង Premier League រដូវកាលឆ្នាំ២០១៦-២០១៧ ដោយបន្តឈ្នះ៣ប្រកួតជាប់ៗគ្នា។
១ប្រកួតចុងក្រោយក្នុងការបញ្ចប់សប្តាហ៍ទី៣ ក្រុមម្ចាស់ផ្ទះ Man City បានបំបាក់ក្រុមភ្ញៀវ West Ham United ៣-១ ដើម្បីឡើងទៅឈរនៅកំពូលតារាងបណ្តោះអាសន្ន រុញក្រុម Chelsea របស់ Antonio Conte ធ្លាក់មកលេខ២ វិញ ដែលបានយកឈ្នះក្រុមភ្ញៀវ Burnley ៣-០ កាលពីថ្ងៃសៅរ៍ មុនពេល Man Utd បានយកឈ្នះម្ចាស់ផ្ទះ Hull City ១-០ នៅនាទីចុងម៉ោងទាំងត្រដាបត្រដួស។
កីឡាករល្អៗ ជាមួយនឹងគ្រូបង្វឹកដឹកនាំថ្មីដូចគ្នាបានធ្វើឲ្យទាំង៣ក្រុមខាងលើ ប្រជែងស៊ីសាច់ហុតឈាមគ្នានៅលើវាល ស្មៅនៃលីគកំពូល Premier League របស់ចក្រភពអង់គ្លេសដោយទើបរកបាន ៩ពិន្ទុស្មើគ្នាឈរនៅកំពូលតារាង មិនទាន់ចាញ់ និងស្មើដូចគ្នាទេ តាមពីក្រោយដោយ Everton ឈរនៅលេខ៤៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង