CamNews

រថយន្ត 

ក្រុមហ៊ុន Land Rover បង្ហាញវត្ដមាន ម៉ូដែល Discovery Sport ក្នុងព្រឹត្ដិការណ៍ Frankfurt 2015

យានយន្ដ៖ ជាពិតណាស់ថា ប្រិយមិត្ដប្រាកដជាស្គាល់ច្បាស់ហើយ ពីម៉ូដែល Land Rover Discovery Sport​HSE Dynamic Lux​ ​​ដែលជាជំនាន់ក្រោយ នៃម៉ូដែល Land Rover Discovery ដ៏ទំនើប ប្រចាំឆ្នាំ។ ស្របនឺង​លទ្ធផល​គម្រោងកំពុងតែទទួលបានជោគជ័យ យ៉ាងដូច្នេះ ក្រុមហ៊ុន ក៏បានដាក់តាំង ម៉ូដែលនេះ ចូលក្នុងកម្មវិធីតាំងពិពណ៌រថយន្ដទំនើប Frankfurt 2015​ ដែលមានចំនួនរថយន្ដមិនតិចជាង ៦០ គ្រៀងនោះទេ ដែលបានចូលរួមប្រកួត​។ 

ភាពលេចធ្លោរ​ជាមួយ ស៊េរីកាន់តែទំនើប ម៉ូដែល Land Rover Discovery Sport​HSE Dynamic Lux​ ​​មួយនេះ ត្រូវបានទទួលការគាំទ្រ និងកោតសរសើរជាខ្លាំង ជាមួយភាពល្អប្រណិត និង រចនាសម្ពន្ធប្រព័ន្ធគ្រប់​គ្រងរបស់រថយន្ដ ជាពិសេសបរិក្ខាបំពាក់ផ្នែកខាងក្នុងរថយន្ដ តែម្ដង ពិតជាប្រណិតមិនចាញ់ ម៉ូដែលដទៃ​នោះទេ។ 

គូសបញ្ជាក់ផងដែរថា ចំពោះព័ត៌មានទាក់ទងនឹងកម្លាំងម៉ាស៊ីន មិនមានការបង្ហាញនោះទេ ប៉ុន្ដែសម្រាប់​តម្លៃវិញគឺ មានចំនួន​ ចាប់ពី ៤៦០០០ ដុល្លារ​។ ទស្សនារូបភាពខាងក្រោម ៖ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle 2015 Land Rover Discovery Sport HSE Dynamic Lux Frankfurt