CamNews

រថយន្ត 

ពិតជាទំនើបមែន ម៉ូដែល Nissan Lannia 2016 តម្លៃសមរម្យ

យានយន្ដ៖ ថ្មីៗនេះមានការបង្ហាញរូបភាព​ជាច្រើនសន្លឹក ស្ដែងចេញពី ផលិផលក្រុមហ៊ុន រថយន្ដ Nissan នូវ​ម៉ូដែល ថ្មីជំនាន់ក្រោយ កាន់តែទំនើប សង្ហា និងទាក់ទាញ​នោះគឺ ម៉ូដែល Nissan Lannia​ ស៊េរីឆ្នាំ ២០១៦។ 

ក្រុមហ៊ុនរថយន្ដ Nissan បានដាក់តាំងបង្ហាញរថយន្ដទំនើប ជំនាន់ក្រោយរបស់ម៉ូដែល Nissan Lannia​ស៊េរីឆ្នាំ ២០១៦​ ជាប្រភេទរថយន្ដគំរូ ក្នុងព្រឹត្ដិការណ៍ ដាក់តាំងពិពណ៌រថយន្ដទំនើបប្រចាំឆ្នាំ ២០១៥ នៅទីក្រុង សៀងហៃ ប្រទេសចិន។ ទន្ទឹមនឹងការដាក់តាំងបង្ហាញនោះផងដែរ ក្រុមហ៊ុន Nissan របស់ប្រទេស​ជប៉ុន បាន​ឧទ្ទេសនាម​ នូវផលិតផល ជំនាន់ក្រោយ របស់ខ្លួនមួយនេះ ថា ជាប្រភេទរថយន្ដ ដែលស្ថិតក្នុង ការកែច្នៃ​យ៉ាង​​ផ្ចិតផ្ទង់ ទាំងរូបរាង គុណភាព​ រចនាសម្ពន្ធ គ្រប់គ្រងរបស់រថយន្ដ ដោយសុទ្ធសឹង ជាមួយ​នឹងភាព ទាន់​សម័យទាំងស្រុង។ លើពីនេះទៅទៀត សម្រាប់ម៉ូដែលស៊េរីដ៏ទំនើបនេះ បើនិយាយអំពីរូប​រាង​​​ដ៏កាលីបរបស់​វា ព្រមទាំងជំនាន់នៃការផលិត ពិតជាអាចផ្ដល់ឲ្យនូវភាពកាន់តែស្រស់សង្ហាខ្លាំងសម្រាប់​សង្គមយុវវ័យ​។ 


ក្រៅពីរូបរាងស្រស់សង្ហាទៅ Nissan Lannia​ស៊េរីឆ្នាំ ២០១៦​ ប្រើសមាសភាពកម្លាំង ៦ (V6) ម៉ាស៊ីន ខ្នាតរង្វាស់ ៣.៥ liter ត្រូវនឹងថាមពល ២៦០ ប្រើប្រអប់លេខអូតូ។ ចំណែកតម្លៃវិញ បើយោងតាមការអះអាងរបស់គេហទំព័រ​បានបង្ហាញថា គឺ មានតម្លៃ ប្រហែល ២០០០០​ ដុល្លារ ។ គូសបញ្ជាក់ផងដែរថា ម៉ូដែលនេះ នឹង ធ្វើដំណើរចូលវាយលុកទីផ្សារ នៅចុងឆ្នាំ ២០១៥ នេះ។

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 2016releasedateprice


Tags: vehicle 2016 Nissan Lannia