CamNews

យល់ដឹង 

កំពូល​បុគ្គលិក​ផ្នែក​សេតវិមាន​ទាំង១០ ដែល​មាន​ប្រាក់​ខែ​ខ្ពស់​បំផុត​ ក្នុងឆ្នាំ​២០១៥

យោងតាមគេហទំព័រ richestlifestyle បានឲ្យដឹងថា សេតវិមានមួយ អាចមានបុគ្គលិក បម្រើការងារច្រើនជាង ៤៥០ នាក់ឯណោះ ។ តើអ្នកមានដឹងទេថា បុគ្គលិកផ្នែកសេតវិមាន អាចទទួលបាន ប្រាក់ខែប៉ុន្មានក្នុងមួយឆ្នាំ? ខាងក្រោមនេះ ជាកំពូលបុគ្គលិក ផ្នែកសេតវិមានទាំង១០ មានប្រាក់ខែខ្ពស់បំផុតឆ្នាំ២០១៥៖


១. លោក Seth F. Wheeler
ជាទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ និងជាបុគ្គលដ៏ឆ្នើមមួយរូប នៅក្នុងសេតវិមាន បន្ទាប់ពីប្រធានាធិបតី និងអនុប្រធានាធិបតី សហរដ្ឋអាម៉េរិក ។ បច្ចុប្បន្ននេះលោក Seth F. Wheeler មានប្រាក់ខែប្រចាំឆ្នាំចំនួន ២២៥០០០ ដុល្លារអាម៉េរិក ។

២. លោក Timothy P. Love
ជាអ្នករាយការណ៍ផ្នែកគោលនយោបាយថែទាំសុខភាព និងក៏ជានាយកស្រាវជ្រាវម្នាក់ នៅឯមជ្ឈមណ្ឌលឱសថសាស្ត្ររបស់សហរដ្ឋអាម៉េរិក ហើយក្នុង១ឆ្នាំ លោកទទួលបានប្រាក់ខែចំនួន ១៧៩៧០០ ដុល្លារអាម៉េរិក ។

៣. លោក Michael M. Hash
ជានាយករងមួយនៅឯសេតវិមាន របស់សហរដ្ឋអាម៉េរិក ដែលក្នុងមួយឆ្នាំលោក Michael M. Hash ទទួលបានប្រាក់ខែចំនួន ១៧៩៧០០ ដុល្លារអាម៉េរិក ។

៤. លោកស្រី Christina M. Tchen
ជានាយកទំនាក់ទំនងសាធារណៈ របស់សហរដ្ឋអាម៉េរិកម្នាក់ ដែលក្នុង១ឆ្នាំទទួលបានប្រាក់ខែចំនួន ១៧២២០០ ដុល្លារអាម៉េរិក ។


៥. លោក David M. Simas
ជាអនុទីប្រឹក្សាជាន់ខ្ពស់ខាងផ្នែកទំនាក់ទំនង នៅក្នុងសេតវិមានរបស់សហរដ្ឋអាម៉េរិក ដែលក្នុង១ឆ្នាំទទួលបានប្រាក់ខែចំនួន ១៧២២០០ ដុល្លារអាម៉េរិក ។


៦. លោក Peter M. Rouse
ជាទីប្រឹក្សារបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលក្នុងមួយឆ្នាំទទួលបានប្រាក់ខែចំនួន ១៧២២០០ ដុល្លារអាម៉ែរិក ។


៧. លោក Howard D. Pfeiffer
ជាជំនួយការ និងជាទីប្រឹក្សាជាន់ខ្ពស់ របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ផ្នែកយុទ្ធសាស្រ្ត និងការទំនាក់ទំនង ។ បច្ចុប្បន្ននេះ លោក Howard D. Pfeiffer មានប្រាក់ខែប្រចាំឆ្នាំចំនួន ១៧២២០០ ដុល្លារអាម៉េរិក ។


៨. លោកស្រី Jennifer M. Palmieri
ជាជំនួយការ និងជានាយកផ្នែកទំនាក់ទំនង របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលក្នុង១ឆ្នាំ លោកស្រីទទួលបានប្រាក់ខែចំនួន ១៧២២០០ ដុល្លារអាម៉េរិក ។


៩. លោក Rob Nabors
ត្រូវបានគេស្គាល់ថា ជាអនុប្រធានការិយាល័យផ្នែកគ្រប់គ្រង និងថវិកា ព្រមទាំងជាអនុប្រធាន គោលនយោបាយ សម្រាប់ប្រធានាធិបតី អាម៉េរិកផងដែរ ។ បច្ចុប្បន្ននេះ លោកមានប្រាក់ខែប្រចាំឆ្នាំចំនួន ១៧២២០០ ដុល្លារអាម៉េរិក ។


១០. លោកស្រី Cecilia Munoz
ជានាយកកិច្ចការអន្តររដ្ឋាភិបាលអាម៉េរិក និងក៏ជាអ្នកតស៊ូមតិសិទិ្ធស៊ីវិលម្នាក់ ដែលក្នុង១ឆ្នាំ លោកស្រីទទួលបានប្រាក់ខែចំនួន ១៧២២០០ ដុល្លារអាម៉េរិក ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news USA United States UN White House Sokhom