សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម
ង្វៀន តាន់យុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីល្ងាចថ្ងៃទី១៧
ខែវិច្ឆិកា ឆ្នាំ២០១២នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះ
ឯកឧត្តម ង្វៀនតាន់យុង ដែលបានបង្ហាញនូវការគាំទ្រ និងសហប្រតិបត្តិការក្នុងកិច្ចប្រជុំកំពូល
អាស៊ានលើកនេះ។
នៅក្នុងជំនួបនេះដែរ ឯកឧត្តម ង្វៀន តាន់យុង បានថ្លែងថា គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាល
វៀតណាមនឹងប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នេះទទួលបាន
ជោគជ័យ៕
ដោយ ៖ សីហា