CamNews

ព័ត៌មានអន្តរជាតិ 

ជនសង្ស័យ រៀបគម្រោង បំផ្ទុះគ្រាប់បែក នៅអាកាសយានដ្ឋាន ធ្វើអត្តឃាត នៅពន្ធនាគារ

ព័ត៌មានអន្តរជាតិ ៖ ជនអន្តោប្រវេសន៍ ដែលរងនូវមន្ទិលសង្ស័យថាមានគម្រោង ក៏ដូចជា ផែនការ បំផ្ទុះគ្រាប់បែកអត្តឃាតវាយប្រហារ អាកាសយានដ្ឋានទីក្រុង Berlin នោះ បានធ្វើអត្តឃាតស្លាប់ បាត់បង់ជីវិតនៅក្នុងពន្ធនាគារ នាទីក្រុង Leipzig ប្រទេស អាល្លឹម៉ង់ ។ 


ក្រសួងយុត្តិធម៌ ដែលមានទីតាំងនៅរដ្ឋ Saxony ឲ្យដឹងថា ជនសង្ស័យ Jaber al-Bakr ត្រូវបានប្រទះ ឃើញស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់គុកដែលឃុំឃាំងរូបគេ ខណៈបច្ចុប្បន្នភាព អាជ្ញាធរពាក់ព័ន្ធ កំពុងតែធ្វើការស៊ើបអង្កេត ។ គួរបញ្ជាក់ថា ជនសង្ស័យដែលជាជនអន្តោប្រវេសន៍ស៊ីរីរូបនេះត្រូវបាន ក្រុមជនអន្តោប្រវេសន៍ ៣រូប ចាប់បាននិងប្រគល់ជូនសមត្ថកិច្ច កាលពីដើមសប្តាហ៍ ថ្ងៃច័ន្ទ បន្ទាប់ពី ជនសង្ស័យរត់គេចខ្លួនបាន ២ថ្ងៃ។ 

គួរបញ្ជាក់ថា ប៉ូលីសអាល្លឹម៉ង់ តាមប្រមាញ់ជនសង្ស័យរូបនេះ អស់រយៈពេលជាច្រើនខែ ប៉ុន្តែ បរាជ័យ ក្នុងនោះ មានតាំងពីការឆ្មក់ចូលសំណង់អាគាររស់នៅរបស់ជនសង្ស័យជាដើម។ ចាប់តាំង ពីឃាត់ខ្លួនជនសង្ស័យបានសម្រេច Jaber al-Bakr ដែលមានវ័យ​២២ ឆ្នាំ បានបង្អត់អាហារខ្លួនឯង នៅក្នុងគុក ខណៈរូបគេ ត្រូវបានឃ្លាំមើលជាពិសេស ពីសំណាក់មន្រ្តីមានសមត្ថកិច្ច ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: ISIS Fund US Airstrike Obama Washington Int news IS