CamNews

រញ្ជួយដីនៅអ៊ីរ៉ង់មានភាពញឹកញាប់ ប៉ុន្ដែកម្លាំងថយចុះ


ក្រៅពីប្រទេសជប៉ុន អ៊ីរ៉ង់ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគ្រោះរញ្ជួយដីកើតឡើង
ច្រើនជាងគេក្នុងពិភពលោក គ្រោះរញ្ជួយដីបានធ្វើអោយអ៊ីរ៉ង់ជួបការលំបាកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍ
ប្រទេស។

នៅក្នុងសតវត្សទី ២១ គិតមកទល់នឹងពេលនេះ ប្រទេសអ៊ីរ៉ង់បានទទួលរងគ្រោះរញ្ជួយដីចំនួន
ប្រមាណជា ១១លើក ក្នុងនោះ ការរញ្ជួយដីកាលពីឆ្នាំ ២០០៣ បណ្ដាលអោយមានមនុស្សសា្លប់
រហូតដល់ ៣០.០០០នាក់ និងរបួសជាង ២៦.០០០នាក់។ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ គេ
មើលឃើញថា កម្លាំងរញ្ជួយដីហាក់ដូចកំពុងមានការថយចុះជាលំដាប់ចាប់តាំងពីឆ្នាំ ២០០៥។ ជាក់ស្ដែង កាលពីថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ ២០០៥ គ្រោះរញ្ជួយដី Zarand earthquake មានកម្លាំង ៦,៤រិចទ័រ ខណៈដែលខែវិច្ឆិកា ឆ្នាំ ២០០៥ មានកម្លាំង ៦,០រិចទ័រ , ឆ្នាំ ២០០៦ មានកម្លាំង ៦,១ , ២០០៨ កម្លាំង ៦,១ , ២០១០ កម្លាំង ៥,៩ និង ៦,៥ , ឆ្នាំ ២០១១ កម្លាំង ៥,៣ និង ថ្មីៗនេះ ក្នុងឆ្នាំ ២០១២(ថ្ងៃទី ៤ខែឧសភា) គ្រោះរញ្ជួយដីមួយមានកម្លាំង ៥,៥រិចទ័រ បានកើតឡើងនៅក្នុងតំបន់
ព្រំដែនរវាងប្រទេសអ៊ីរ៉ង និងអ៊ីរ៉ាក់ បណ្ដាលអោយមនុស្សជាង ៣.៥១៨នាក់រងរបួស និងផ្ទះ ៥០ខ្នងត្រូវរងការខូចខាត់ពី ៣០ ទៅ ៨០%។ នេះជាគ្រោះរញ្ជួយដីលើកទី ១១ ចាប់តាំងពីឆ្នាំ ២០០២។

អ៊ីរ៉ង់គឺជាប្រទេសមួយដែលស្ថិតលើខ្សែបន្ទាត់រញ្ជួយរបស់ស្រទាប់ផែនដី ដូច្នេះប្រទេសនេះតែង
មានគ្រោះរញ្ជួយដីកើតឡើងជាញឺកញាប់។ ការរញ្ជួយដីនៅក្នុងប្រទេសអ៊ីរ៉ង់ក៏តែងតែធ្វើអោយ
ប៉ះពាល់ដល់ប្រទេសអ៊ីរ៉ាក់ផងដែរ។

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing/WK


Tags: Iran earthquake disaster