ថ្វីបើមានបន្ទប់គេងតែមួយ ប៉ុន្ដែបន្ទប់នានាក្នុងគេហដ្ឋានប្រណិតនៅជប៉ុននេះត្រូវបាន
រចនាឡើងប្រកបដោយភាពល្អអស្ចារ្យ និងមានផាសុខភាពបំផុត តែតម្លៃរបស់វាក៏មិន
ទាបនោះដែរ។
គេហដ្ឋានដែលមានតម្លៃខ្ពស់នេះត្រូវបានសាងសង់ឡើងនៅក្នុងសង្កាត់ Minami-Azabu
ខណ្ឌ Minato ក្រុងTokyo នៃប្រទេសជប៉ុន។ ជាមួយនឹងតម្លៃ ២១,៧លានដុល្លារអាមេរិក
និងមានទំហំត្រឹមតែ ១.៣០០ម៉ែត្រក្រឡា វាបានក្លាយជាគេហដ្ឋានមានបន្ទប់គេងតែមួយ
ដែលមានតម្លៃថ្លៃជាងគេក្នុងពិភពលោក។
ថ្មីៗនេះ គេហដ្ឋានប្រភេទនេះមួយខ្នងត្រូវបានប្រកាសលក់ក្នុងតម្លៃ ៩លានដុល្លារនៅ
អាមេរិក នេះបើតាមការអោយដឹងពីទំព័រ StreetEasy៕
រូបភាពខាងក្រៅរបស់គេហដ្ឋាន
ក្រៅពីបន្ទប់គេងមួយ គេហដ្ឋាននេះក៏មានបន្ទប់ជាច្រើនដែលមានសម្ភារៈប្រណិតៗ។
បន្ទប់ទទួលភ្ញៀវមានភាពលេចធ្លោ ដោយមានអាងបាញ់ទឹក និងភ្លើងពណ៌គួរចាប់អារម្មណ៍។
ជ្រុងមួយនៃបន្ទប់ទទួលភ្ញៀវ។
សម្ភារៈក្នុងបន្ទប់សុទ្ធតែត្រូវបានរចនាឡើងដោយក្រុមហ៊ុន Cecotti Collezioni ។
បន្ទប់អាហារយកលំនាំ Hibachi គឺជាចំណុចលេចធ្លោរបស់គេហដ្ឋាន។
បន្ទប់ចំអិនអាហារត្រូវបានរចនាយ៉ាងធំទូលាយ និងមានផាសុខភាព។
ដោយ ៖ សូរីយ៉ាង
ប្រភព ៖ Luxury Launches