CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញហើយ បំណែកយន្តហោះ Egyptair ធ្លាក់ រកឃើញបំណែកធំៗ នៅទីតាំងផ្សេងៗគ្នា

(អេហ្ស៊ីប)៖ ទីបំផុតក្រុមរុករក បានប្រទះឃើញបំណែកធំ របស់យន្តហោះអេហ្ស៊ីប EgyptAir Flight 804 ដែលបានធ្លាក់ទៅក្នុង សមុទ្រមេឌីទែរ៉ាណេ នោះហើយ កាលពីមួយខែមុន គឺថ្ងៃទី១៩ ខែឧសភា។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មានអាមេរិក CNN នា​ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦។




ក្រុមរុករករបស់រដ្ឋាភិបាលអេហ្ស៊ីប ដែលបានរកឃើញតួយន្តហោះ ដែលបានធ្លាក់នោះ បានប្រកាសពី ការរកឃើញនេះ ដោយបានបង្កជាការភ្ញាក់ផ្អើល និងចង់ដឹងកាន់តែច្បាស់​ ពីមូលហេតុនៃការធ្លាក់ ដើម្បីធ្វើការបកស្រាយទៅកាន់ ក្រុមគ្រួសារជនរងគ្រោះទាំងអស់ផងដែរ។ យ៉ាងណាក៏ដោយ គេនៅ មិនទាន់ទទួលបានរូបភាព​នៃបំណែក ដែលស្ថិតនៅក្នុងបាតសមុទ្រនោះ នៅឡើយទេ។+


គួរបញ្ជាក់ថា ប្រអប់ខ្មៅ ដែលត្រូវបានរកឃើញនោះ បានឲ្យដឹងអំពីការសន្ទនា​ទៅមករវាងពីឡុតទាំង អស់អំពីហេតុការណ៍នៅលើយន្ត​ហោះ ដែលវានឹងជាតំរុយបន្ថែម សម្រាប់ការស៊ើបអង្កេត។ អ្វីដែល​គ្រប់គ្នាចង់ដឹងនោះ គឺថាតើយន្តហោះ បានផ្ទុះបែកជាបំណែកពីលើអាកាស ឬក៏បានបែកខ្ទេច នៅពេលដែល​ធ្លាក់មកលើទឹកសមុទ្រ។ ប្រការនេះ គេនឹងអាចសន្និដ្ឋានបានថា តើយន្តហោះខាងលើ នេះត្រូវបានគេដាក់បង្កៃគ្រាប់ឲ្យផ្ទុះ ដូចការលើកថា ជាភេរវកម្មនោះ ដែរ ឬមួយក៏យ៉ាងណា៕

ប្រភព​ ៖ ប៊ីប៊ីស៊ី/ស៊ិអិនអ៊ិន

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Egyptair Int news Hot news