CamNews

ម៉ូតូ 

រូបភាព និងព័ត៌មានស្ដីពី ម៉ូតូ Yamaha Mio 125i ថ្មី

នៅលើគេហទំព័រ Yamaha​ នៅប្រទេសថៃ បានចេញផ្សាយរូបថត និងព័ត៌មានជាផ្លូវការអំពី
ម៉ូតូ scooter ដែលប្រើប្រាស់ម៉ាស៊ីនបូមសាំងអេឡិចត្រូនិច។

Yamaha Mio 125i (ឈ្មោះនៅថៃ) ឬ Yamaha Xeon នៅ Indonesia នឹងត្រូវបានផលិតក្នុង
មួយខែៗ ចំនួន ១១,០០០គ្រឿង។ យោងតាមទំព័រ Yamaha​ នៅប្រទេសថៃ ម៉ូតូនេះ ហាក់ដូច
ជាមានពីរប្រភេទ គឺ GTX និង RR ។

ម៉ូតូ scooter ខាងលើនេះ បំពាក់ដោយម៉ាស៊ីន 4-stroke, SOHC 2-Valve និងប្រព័ន្ធបូមសាំង
អូតូ YMJET-FI ។​ 

Yamaha Mio 125i ប្រើប្រាស់គ្រោងឆ្អឹងធ្វើពីដែកថែប។ ម៉ូតូនេះមានប្រវែងសរុប 1.855 mm
ទទឹង 700 mm និងកំពុស់ 1.070 mm ។​ ធុងសាំងមានចំណុះ 3,8 លីត្រ។

បើធៀបជាមួយនឹងសេរី​ ដែលប្រើប្រាស់ប្រព័ន្ធ carburetor ម៉ូតូ Yamaha Mio 125i នេះ មាន
ធុងសាំងតូចជាង (3,8លីត្រ ធៀងនឹង 4,1 លីត្រ)។

បច្ចុប្បន្ន ចំពោះតម្លៃរបស់ម៉ូតូ Yamaha Mio 125i នេះ មិនទាន់ត្រូវបានគេប្រកាសឱ្យដឹងនៅ
ឡើយ។













 

ដោយ ៖ សីហា
ប្រភព ៖ Yamaha