CamNews

ម៉ូតូ 

Wave 110i របស់ Honda នៅតែកាន់កាប់ ទីផ្សារម៉ូតូនៅថៃ

Wave 110i របស់ Honda នៅតែស្ថិតនៅលើកំពូលគេនៃតារាងស្ដីពីកំពូលម៉ូតូទាំង ១០ ដែល
លក់ដាច់បំផុតនៅប្រទេសថៃ ក្នុងខែសីហា ឆ្នាំ ២០១២។

ម៉ូតូដែលលក់ដាច់បំផុតក្នុងទីផ្សារប្រទេសថៃ ក្នុងខែសីហា គឺ Honda Wave 110i  ដោយមាន
៥៤,៦៦០គ្រឿងត្រូវបានលក់ចេញ។ ចំណែកចំណាត់ថ្នាក់លេខពីរ ក៏បានទៅលើ Honda គឺ
ម៉ូតូ Scoopy i ដោយលក់ចេញបាន ២៧,២៩៩គ្រឿង។

បើទោះជាបានកាត់បន្ថយចំនួន ដោយសារតែអាកាសធាតុមិនល្អ ប៉ុន្ដែ ម៉ូតូរបស់ក្រុមហ៊ុន
Honda ត្រូវបានគេមើលឃើញថា ទទួលបានការពេញនិយមច្រើនជាងគេក្នុងប្រទេសថៃ
ខណៈដែលចំណាតថ្នាក់ កំពូលទាំងបី ក្នុងបញ្ជី Top 10 ស្ដីពីម៉ូតូ សម្រាប់ខែកក្កដា​ និងខែ
សីហា បានទៅលើក្រុមហ៊ុននេះ៕

បញ្ជីកំពូលម៉ូតូលក់ដាច់បំផុតនៅប្រទេសថៃប្រចាំខែសីហា ៖

 

ខែសីហា ខែកក្កដា ម៉ូតូ


ចំនួនបានលក់ចេញ
ក្នុងខែសីហា

ចំនួនបានលក់ចេញ
ចាប់ពីខែមករា ដល់ខែសីហា
1 1 Honda Wave 110i 54,660 455,027
2 2 Honda Scoopy i 27,299 227,095
3 3 Honda Click 125i 20,360 139,725
4 4 Yamaha Fino 16,068 163,606
5 5 Honda Wave 125 13,269 96,255
6 6 Yamaha Spark 6,407 54,227
7 7 Yamaha Filano 5,330 38,819
8 8 Suzuki Smash 110 4,296 38,095
9 10 Yamaha TTX 3,786 17,433
10 9 Yamaha Mio 3,754 37,763

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE



Tags: Honda Wave 110i motor Thailand vehicle