CamNews

ម៉ូតូ 

ប្រើប្រាស់ម៉ូតូកង់៥ ដើម្បីដឹកសាកសពប្រពន្ធ ទៅកាន់កន្លែងបូជា

បន្ទាប់ពីភរិយាសំណប់របស់ខ្លួនបានទទួលមរណភាពដោយជម្ងឺ លោក Gary Clark អាយុ
៥៤ឆ្នាំ មកពីប្រទេសអង់គ្លេស បានសម្រេចចិត្តប្រើប្រាស់ម៉ូតូកង់ ៥ សម្រាប់ដឹកសាកសព
ប្រពន្ធរបស់ខ្លួន ទៅកាន់កន្លែងបូជា។

ម៉ូតូកង់ ៥ នេះត្រូវបានលោក Gary Clark ប្រើប្រាស់ដូចជាអំណោយនៃសេចក្ដីស្រឡាញ់ដ៏
ជ្រាលជ្រៅ និងប្រកបការអាលោះអាល័យបំផុតរបស់លោក ចំពោះភរិយាដែលធ្លាប់តែរួម
សុខទុក្ខជាមួយគ្នា អស់កាលជាច្រើនសិបឆ្នាំ។

ម៉ូតូកង់ ៥នេះដែរ បាននាំមុខក្បួនម៉ូតូកង់ ៣ ចំនួន ៥០គ្រឿង ម៉ូតូធម្មតា និងរថយន្ដជាច្រើន
គ្រឿងដែលចាកចេញពីក្រុង Leeds ទៅកាន់តំបន់ Rawdon៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: vehicle motor England Gary Clark