Taylor Swift និង John Mayer ដែលជាអតីតមិត្តប្រុសនាង បានជួបគ្នានៅកន្លែង និង ពេលតែមួយ ប៉ុន្តែវាមិនមែន ជាការណាត់ជួបទេ។ មានប្រភពមួយបានបង្ហើបប្រាប់ HollywoodLife.com ថា៖ Taylor ពិតជាមានការភ័យតក់ស្លុត នៅពេលដែលបានឃើញ John ម្តងទៀត។
បន្ទាប់ពី Taylor បានថតវីដែអូបទ “Shake It Off” ចប់ នាងបានចេញទៅញ៉ាំ អាហារពេលល្ងាច នៅឯសណ្ឋាគារ Chateau Marmont ក្នុងរដ្ឋ Los Angeles។ មានពាក្យចចាអារាមថា Taylor និង John បានណាត់ជួបគ្នានៅទីនោះ។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជាការពិតទេ ប្រភពមួយដែលស្និទ្ធស្នាលជាមួយនាង បានប្រាប់ HollywoodLife.com ជាពិសេសថា៖ Taylorពិតជាភ័យតក់ស្លុត ជាខ្លាំង នៅពេលដែលឃើញ John នៅទីនោះ។
ប្រភពនោះបាននិយាយទៀតថា៖ នៅពេលដែលនាងបានឃើញ John ហាក់ដូចជាឃើញ ខ្មោច។ នាងភ័យជាខ្លាំង ហើយបន្តិចក្រោយមក ក៏បានចាកចេញ ដោយធ្វើដូចជាមិនបាន ឃើញគាត់ ប៉ុន្តែ នាងដឹងច្បាស់ថា គាត់ពិតជានៅទីនោះ។ ប្រភពយើងបានបញ្ជាក់បន្តទៀតថា៖ ពួកគេទាំងពីរនាក់ ពិតជាមិនបានណាត់គ្នាទេ ហើយគេទាំងពីរនាក់មិនបាននិយាយរកគ្នា ទាល់តែសោះ។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ hollywoodlife