ព័ត៌មានអន្តរជាតិ ៖ អាជីពជាអ្នកបម្រើការងារលើយន្តហោះ នាង Shelia Fedrick កាលដែលបានឃើញ ក្មេងស្រីពាក់ខោអាវគ្មានរបៀប សក់ឡើងរញ៉េរញ៉ៃ ស្របពេលដែលអង្គុយជិតនឹងបុរសចំណាស់ម្នាក់ ហើយនោះ នាងពិតជាមានអារម្មណ៍ថា ភាពមិនប្រក្រតីគឺកើតមានឡើងហើយ ។
គូសបញ្ជាក់ដល់សារព័ត៌មាន NBC នាង Fedrick បំភ្លឺឲ្យដឹងថា ក្មេងស្រីម្នាក់នោះមានសភាពមិនទំនង ជាខ្លាំង ខណៈនាង Fedrick ត្រូវបានបុរសវ័យចំណាស់រូបនោះ មិនអនុញ្ញាតឲ្យនិយាយជាមួយនឹងក្មេង ស្រីតូចនោះទេ ចឹងហើយ នាង Fedrick កាន់តែមានមន្ទិលសង្ស័យថែមទៀត។ ជាលទ្ធផល Fedrick បានលួចសរសេរនៅលើ ក្រដាសអនាម័យបន្ទប់ទឹក លួចទាក់ទងជាមួយនឹងក្មេងស្រី ថាតើនាងពិតជាស្ថិត នៅក្នុងសភាពមានគ្រោះថ្នាក់ និងត្រូវការជំនួយឬយ៉ាងណា ។ ពិតជាបានលទ្ធផល ពិតប្រាកដមែន ក្មេងស្រីនោះតបលើក្រដាសអនាម័យថាត្រូវបានគេយកមកជួញដូរផ្លូវភេទ ពេលនោះហើយដែល នាង Fedrick ដឹងច្បាស់និងស្វែងរកជំនួយជាបន្ទាន់ ។ ដំណោះស្រាយដ៏ល្អ និងមានប្រសិទ្ធភាព នោះគឺ Fedrick បានប្រាប់បុរសជាអ្នកបើកយន្តហោះ ដែលឈានទៅដល់ការប្តឹងមន្រ្តីប៉ូលីស្ងាត់ៗ ចឹង ហើយពេលដែលយន្តហោះចុះចត ប៉ូលីសបានចេញបទអន្តរាគមន៍ ចាប់ឃាត់ខ្លួន ឧក្រិដ្ឋជួញដូរមនុស្ស តែម្តង ។
របាយការណ៍ បញ្ជាក់ឲ្យដឹងថា ករណីជួយដូរមនុស្សប្រការនេះ បានកើតឡើង អំឡុងឆ្នាំ ២០១១ នៅលើ ជើងយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines តែទើបតែត្រូវបានធ្វើសេចក្តីរាយការណ៍នៅ លើសារព័ត៌មានអាមេរិក អំឡុងសប្តាហ៍នេះ ខណៈពេលដែលឯករដ្ឋទូតក្រុមហ៊ុនអាកាសចរណ៍ ស្វែង រកការហ្វឹកហ្វើនបុគ្គលិកបម្រើការលើយន្តហោះ ឲ្យជួយការងារប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស ។
គេហទំព័រផ្លូវការនៃក្រុមហ៊ុនអាកាសចរណ៍ បានគូសបញ្ជាក់ឲ្យដឹងថាជនសង្ស័យជួញដូរមនុស្សជាទូទៅ ខ្លាចរអារទៅនឹងមន្រ្តីសន្តិសុខ ក៏ដូចជា មិនច្បាស់ការណ៍ទៅលើគោលដៅរបស់ខ្លួន និងតក់ស្លុតជាដើម ច្រើនជាងនេះ សម្លៀកបំពាក់ពួកគេ គឺមិនស៊ីទៅនឹង គោលដៅដែលពួកគេត្រូវទៅ ខណៈរាល់ការ ស្តី និយាយ គឺត្រូវបានព្រៀងទុក ឬក៏ឆ្លើយសំនួរជំនួសឲ្យអ្នកអមដំណើរជាមួយ ក៏ដូចជា មិនដឹងពី ឈ្មោះ និងអត្តសញ្ញាណផ្ទាល់ខ្លួនជាដើម ។
គួរបញ្ជាក់ថា ករណីជួយសង្គ្រោះក្មេងស្រីពីការជួយដូរមនុស្សរបស់នាង Fedrick អាចធ្វើទៅបានបន្ទាប់ ពីនាងប្រើភាពឆ្លាតដោយខ្សឹបដាក់ត្រចៀក នាងតូច ឲ្យទៅកាន់បន្ទប់ទឹក ទីដែលនាងលួចសរសេរសារ នៅលើក្រដាសអនាម័យបន្ទប់ទឹក ថាពិតជាស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ ត្រូវការជំនួយ ឬយ៉ាងណា។
ជាលទ្ធភាព ដូចដែរនាងរំពឹងទុក និងព្រួយបារម្ភ នាងតូចត្រូវគេជួយដូរ ខណៈការជួយសង្គ្រោះទទួល បានជោគជ័យ នាងតូចនាងពេលនេះ បានទទួលការសិក្សាដល់ថ្នាក់មហាវិទ្យាល័យហើយ។ យោងតាម របាយការណ៍ពី National Human Trafficking Hotline ឲ្យដឹងថា មានករណីជួញដូរមនុស្សដល់ទៅ ៧៥៧២ ករណី នៅទូទាំងសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៦ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី