គ្រប់ពេលទាំងអស់ដែលអ្នករួមភេទ ដោយមិនបានការពារ វាសុទ្ធតែប្រឈមនឹងការមានផ្ទៃពោះ មិនថានៅលើគ្រែ ក្នុងទឹកឬកន្លែង ណាក៏ដោយ។ ប្រសិនបើអ្នកពិតជារួមភេទនៅក្នុងទឹកមែន យកល្អគួរតែប្រើស្រោមអនាម័យ ដើម្បីការពារកុំឲ្យមានផ្ទៃពោះ ដោយចៃដន្យ ព្រមទាំងអាចបង្ការជំងឺកាមរោគបានទៀតផង។ ទោះបីជាគ្មានការស្រាវជ្រាវជាច្រើន ទាក់ទងនឹងរឿងនេះក៏ដោយ ក៏វាអាចកើតមានដែរ។
លើសពីនេះទៅទៀត ការប្រើស្រោមអនាម័យក្នុងទឹក អាចកាត់បន្ថយប្រសិទ្ធភាពរបស់វាបាន។ ទឹកអាចលាងជម្រះភាព រំអិលរបស់ ស្រោមអនាម័យ ប្រហែលជាវាឲ្យវាងាយនឹងរហែកទៀតផង។ ទឹកប្រហែលជាអាចឲ្យស្រោមអនាម័យ របូតចេញបានងាយ ព្រមទាំងជួយលាង សម្អាតមេជីវិតឈ្មោលរបស់អ្នក ចេញអស់ដែរ ដែលអាចជាការបន្ថែម នូវការការពារមួយកម្រិតទៀត។ ជាមួយគ្នានេះដែរ ទឹកសាប៊ូ ទឹកប្រេង ឬសារធាតុគីមីផ្សេងៗទៀត ដែលមានក្នុងទឹកអាចធ្វើឲ្យស្រោមអនាម័យ ខូចគុណភាព និងរហែកបាន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង