(ក្រុងឡុងដ៍)៖ ក្រុមកញ្ជ្រោង Leicester City បានកំពុងតែចាំអ៊ុតលទ្ធផលពេលក្រុមតាមពីក្រោយមាន់ខ្នាយមាស Tottenham Hotspur ពេលជួបប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះតោខៀវ Chelsea រាត្រីនេះ បញ្ចប់សប្តាហ៍ទី៣៦នៃ Premier League ។
បើចង់ប្រជែងតំណែងកំពូលតារាង ដើម្បីឈ្នះពាន Premier League នារដូវកាលឆ្នាំ២០១៥-២០១៦ Spurs ត្រូវការ ឈ្នះដាច់ខាត តែបើកចាញ់ ឬស្មើវិញនោះគឺអស់ឱកាសហើយ គ្រាដែលក្រុមខ្លាំងដទៃទៀតមានដូចជា Arsenal, Manchester City, Manchester United, Chelsea និង Liverpool អស់សិទ្ធិហើយនោះ ។
ការទប់បានស្មើទល់នឹងម្ចាស់ផ្ទះ Manchester United ១-១ យប់នេះមិញនេះ ជាការបន្ថែមត្រឹម១ពិន្ទុ ដើម្បីបន្តនាំមុខក្រុម លេខ២ Spurs ៨ពិន្ទុ ដែលទាមទារឲ្យ Spurs ដាច់ខាតត្រូវតែឈ្នះម្ចាស់ផ្ទះ Chelsea រាត្រីនេះនាម៉ោង ២៖០០នាទី យប់នេះ (ម៉ោងនៅកម្ពុជា) ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង