CamNews

ប្លែកៗ 

ក្រុមនិស្សិតតៃវ៉ាន់ ធ្វើពិធីសាកល្បងស្លាប់

តើអ្នកធ្លាប់បានស្រមៃដល់ជីវិតចុងក្រោយរបស់ខ្លួន ហើយមានពិធីបុណ្យសពមួយដែលត្រូវបាន
ធ្វើឡើងសម្រាប់បូជាខ្លួនអ្នក បន្ទាប់ពីបានស្លាប់? និស្សិតស្រីមួយក្រុមមកពីសាលា Y Jen-Teh
កោះតៃវ៉ាន់ បានចូលរួមក្នុងពិធីបុណ្យសពមួយដែលត្រូវរៀបចំឡើងសម្រាប់ពួកគេ ដើម្បីស្វែង
យល់ពីអត្ថន័យរបស់ជីវិត។

ពិធីពិសេសនេះ គឺមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកសាស្ដ្រាចារ្យ ដើម្បី
អោយប្រាកដថា មិនមានបញ្ហាកើតឡើង ក្នុងពេលធ្វើពិធី។ អ្នកចូលរួមត្រូវតម្រូវអោយសរសេរ
បណ្ដាំមរណៈ និងអានអោយឮៗ មុននឹងត្រូវបានដាក់ចូលទៅក្នុងក្ដារមឈូស ក្នុងរយៈពេល១០
នាទី។

គេសង្កេតឃើញថា និសិ្សតដែលបានចូលរួមក្នុងពិធីនេះ ភាគច្រើនមិនអាចធ្វើចិត្តអោយនឹងបាន
នោះទេ ពួកគេបានស្រែកយំ និងបង្ហាញពីការយល់ដឹងច្រើនចំពោះជីវិត៕








ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: strange Taiwan die