CamNews

១០៦នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺ នៅជប៉ុន ដោយសារញ៉ាំជ្រក់ ស្ពៃបូកគោ

ជប៉ុន ៖ យ៉ាងហោច មានមនុស្សស្លាប់ ៦នាក់ និងប្រមាណជា ១០០នាក់ផ្សេងទៀត កំពុងធ្លាក់ខ្លួន

ឈឺ បន្ទាប់ពីពួកគេបរិភោគជ្រក់ស្ពៃបោកគោ មានមេរោគ។

អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងកាលពីថ្ងៃទី ១៨សីហាកន្លងទៅថា ជ្រក់ទាំងនេះ ត្រូវបានធ្វើឡើងដោយ
សិប្បកម្ម ២​ ខុសគ្នា​​ នៅក្នុងតំបន់។ ទំព័ត៌ BBC បានរាយការណ៍ថា ករណីស្លាប់ និងពុលអាហារនេះ
កើតឡើងនៅមជ្ឈមណ្ឌលថែទាំចាស់ជរា នៅកោះ Hokkaido ដែលអ្នករងគ្រោះភាគច្រើនគឺស្រ្ដីវ័យ
ចំណាស់។

ចំណែកក្មេងស្រីរងគ្រោះ អាយុ ៤ឆ្នាំ ម្នាក់ទៀតនៅក្រុង Sapporo ក៏បានបាត់បង់ជីវិត ក្រោយពីញ៉ាំជ្រក់
ស្ពៃបូកគោនេះផងដែរ។

នេះគឺជាករណីពុលអាហារមួយដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើនបំផុតនៅជប៉ុន ក្នុងអំឡុង
១០ ឆ្នាំមកនេះ។

ជ្រក់ស្ពៃបូកគោ គឺជាអាហារដែលគេនិយមបរិភោគច្រើននៅជប៉ុន ហើយវាក៏ជាអាហារដែលបង្កឱ្យមាន
ករណីពុលជាច្រើនលើកផងដែរ។ 

បច្ចុប្បន្ន មន្ដ្រីមានសមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីពុលអាហារនេះ៕


Tags: Japan food die