CamNews

បើករថយន្តមិនប្រយ័ត្ន គ្រោះថ្នាក់កំពប់ ត្រីសាឌីន ២៤ តោនលើផ្លូវរាប់រយម៉ែត្រ

កាលពីពេលថ្មីៗនេះ អ្នកបើកបររថយន្តដឹកត្រីម្នាក់មិនប្រុងប្រយ័ត្នបានធ្វើអោយមានគ្រោះថ្នាក់
ចរាចរណ៍មួយ ហើយបានបណ្ដាលអោយក្រឡាប់រថយន្តទៅជាមួយ និងត្រីសាឌីន ចំនួន ២៤ តោនបានកំពប់រាយពេញផ្លូវ។


ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវ HighWay ក្បែរទីក្រុង Kolobrzeg ប្រទេស Poland ដែលបាន
បង្ករអោយមានការបិទផ្លូវប្រហែលជាង ៤ ម៉ោងដោយសារក្រុមការងារត្រូវការសំអាតត្រីសាឌីនចេញ
ពីផ្លូវ។

ត្រីសាឌីនសរុបគឺ ២៤ តោនហើយត្រូវបានរាត់រាយពេញផ្លូវរាប់រយម៉ែត្រ។ អ្នកបើកបររថយន្តបង្ករ
ហេតុឈ្មោះ Jakub Carowski អាយុ ២៦ ឆ្នាំដែលត្រូវគេផាកជាទឹកប្រាក់ចំនួន ៥០ ផោន ហើយគាត់
ត្រូវខាតបង់ត្រីចំនួនប្រមាណជាង ៥០០០ តុ៕


ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: Poland Car Accident Fish