CamNews

កីឡា 

លក់ដាច់ភាគហ៊ុនថ្មីៗ Man City មានកម្លាំងធានាឲ្យបាននូវ គូរប្រជែងទីផ្សារ Pep Guardiola ឬ Messi ក៏បាន

ព័ត៌មានកីឡា៖ កាលពីយប់មិញក្លឹប Man City ទើបតែទទួលបានលុយយ៉ាងច្រើនដល់ទៅ ៤០០ លានដុល្លារ ពីការបើកលក់​ភាគហ៊ុនរបស់ក្លឹប ទៅឲ្យក្រុមហ៊ុនវិនិយោគទុនរបស់ចិន ឈ្មោះថា CMC​ (China ​Media Capital) ជាមួយដៃគូរ ​Citic Capital ដែលជាជំហ៊ានយ៉ាងរឹងមាំធ្វើឲ្យក្លឹប មានលទ្ធភាពពេញលេញ ដើម្បីទិញបាន ខ្សែប្រយុទ្ធដ៏ល្បីឈ្មោះម្នាក់ ឬគ្រូបង្វឹកដ៏ឆ្នើមមួយរួបថែមទៀតផង។ 

ប្រធានគ្រប់គ្រងកំពូលរបស់ក្លឹប Man City បានមានទំនាក់ទំនងគ្នាជាមួយ គ្រូបង្វឹករបស់ក្លឹប Bayern Munich លោក ​Pep Guardiola អស់រយៈពេលជាច្រើនរដូវកាលកន្លងមកហើយ ហើយមកទល់នឹងពេលថ្មីៗនេះ ក៏ស្រាប់​​តែលេចឮដំណឹងថា​ ក្លឹប មានបំណងចង់ផ្ទេរយកលោក Pep Guardiola មកគ្រងដំណែងជំនួសលោក​ Manuel Pellegrini ដែលជាគ្រូបង្វឹកបច្ចុប្បន្ន ខណៈដែល លោក ​Pep Guardiola រូបនេះ ក៏បានបដិសេធនឹងកិច្ចកុងត្រាថ្មីរបស់ប្រធានក្លឹបចាស់ ទើបធ្វើឲ្យអ្នកគ្រប់គ្រង ក្លឹប​ Man City កាន់តែមានចំណូលចិត្ដកាន់ខ្លាំង។ ស្របពេលនឹង​លទ្ធភាពដែលអាចធ្វើបាន Man City ដោយពឹងផ្អែកលើទឹកប្រាក់លក់ភាគហ៊ុន ក្លឹបក៏មានលទ្ធភាពទិញ យក​ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹប Barcelona គឺកីឡាករ Lionel Messi ដែលជាក្ដីបំណងកន្លងមក បានយ៉ាងងាយស្រួល បើពុំទិញយកគ្រូបង្វឹងថ្មីនោះទេ ។ 

Man City កាលពីរដូវកាលចុងក្រោយបានចំណាយទឹកប្រាក់លើទីផ្សារកីឡាករ ដល់ទៅ ១៥០ លានផោន ដើម្បីទិញបានកីឡាករជាច្រើនរូបគឺត្រូវបានគេស្គាល់ច្បាស់ មាន Kevin de Bruyne និង Raheem Sterling ហើយសម្រាប់រដូវកាលខាងមុខ ក្លឹបនឹងអាចបំបែកកំណត់ត្រា ប្រជែងទិញយកគ្រូបង្វឹកថ្មីម្នាក់ទៀត ឬ ខ្សែប្រយុទ្ធម្នាក់ទៀតផងដែរ ប្រសិនក្លឹបពិត​ជាចង់មែននោះ ។ 

អាន៖​ក្លឹប Manchester City យល់ព្រមលក់បំណែកភាគហ៊ុន១៣% ទៅឲ្យក្រុមហ៊ុនវិនិយោគទុនចិនក្នុងតម្លៃ ៤០០ លានដុល្លារ




ដោយ៖ អឿ អ៊ុយ

ប្រភព​៖ Mirror 


Tags: Spor News Football Man City Pep Guardiola Messi Bayern Munich