ថៃ ៖ ថ្មីៗនេះអ្នកស្រី Mae Ngam ដែលត្រូវជាម្តាយបង្កើតរបស់ កំពូលតារាសម្តែងថៃ លោក Boy pakorn បានសារភាពថា ខ្លួនពិតជាចង់ឲ្យកូនប្រុសរបស់ខ្លួនឆាប់រៀបការ ព្រោះពេលនេះលោកមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែនៅខ្វះប្រពន្ធ ។
អ្នកស្រីបានបន្ថែមទៀតថា តារាសម្តែងវ័យ ៣២ ឆ្នាំរូបនេះ មិនដែលណែនាំស្រីណាម្នាក់ឲ្យគាត់បានស្គាល់នោះទេ ដូច្នេះហើយទើបធ្វើឲ្យអ្នកស្រីបារម្ភខ្លាំងអំពីជីវីតរៀបការរបស់ Boy pakorn ។ ម្យ៉ាងវិញទៀតអ្នកស្រី Mae Ngam ថ្លែងថា ខ្លួនពិតជាចង់បានចៅបង្កើតពរ នឹងគេមែនទែន ។
ទទ្ទឹមនឹងនេះផងដែរ តួប្រុសក្នុងរឿង "Fai Ruk Arsoon" បានតបជាមួយនិងអ្នកកាសែតថា ខ្លួនក៏ចង់មានមិត្តស្រីដែរ ប៉ុន្តែនៅមិនទាន់ជួបអ្នកត្រូវចិត្តនៅឡើយទេ ។ លោកបន្ថែមទៀតថា នៅពេលដែលខ្លួនរកឃើញអ្នកដែលពេញចិត្តរួចហើយ លោកនឹងណែនាំឲ្យគ្រួសារបានស្គាល់ ហើយនឹងអ្នកគាំទ្រផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar