CamNews

ព័ត៌មានអន្តរជាតិ 

ម្ចាស់វេបសាយ រឿងសិច ប្រជុំ វីដេអូ រូបភាព មិត្តប្រុស សងសឹកមិត្តស្រី ត្រូវជាប់ទោស យូរបំផុត ២៣ ឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ ម្ចាស់គេហទំព័រ រឿងកូនជ្រូក     (រឿងអាសអាភាស ឬ រឿងសិច) មានមូលដ្ឋាន នៅរដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ចុងសប្តាហ៍ទៅនេះ រងនូវការផ្តន្ទាទោស ១៨ ឆ្នាំ នេះបើយោង អគ្គមេធាវីរដ្ឋ នៃការិយាល័យ the San Diego ។


ស្ថិតនៅក្នុងវ័យទើបតែ ២៧ ឆ្នាំ ជនជាប់ចោទ   ឈ្មោះ Kevin  Christopher Bollaert កាលពីអំឡុងខែកុម្ភៈ កន្លងទៅនេះ រងនូវការចោទប្រកាន់ពីបទកេងប្រវ័ញ ៦ ករណី   និងពីបទលួច ២១ ករណី ខណៈលោក ប្រ ឈមមុខជាប់ពន្ធនាគារ យូរបំផុត ២៣ ឆ្នាំ ។ ព្រះរាជអាជ្ញា បំភ្លឺអោ យដឹងថា ៖ លោក Bollaert បានបង្កើត វេបសាយមួយ ដែលបានអនុញ្ញាតអោយមនុស្សរាល់គ្នា បង្ហោះ ឡើងនូវ រូបអាសអាភាស បុគ្គលមួយចំនួន ដោយគ្មានការអនុញ្ញាតរបស់ពួកគេនោះទេ ។    គេហ ទំព័រ សិច មួយនេះ ក៏បានបង្ហោះផ្សាយ នូវព័ត៌មាន មួយចំនួន ទាក់ទិនទៅនឹងម្ចាស់រូបថត ដោយគ្មានការយល់ព្រមពីសាម៉ីខ្លួនដូចគ្នាដែរ ។


រូបភាពអាសអាភាស ភាគច្រើនជាស្រ្តី ត្រូវបាន   បង្ហោះ ឡើងជាញឹកញ៉ាប់ និង ជារៀងរាល់ថ្ងៃ ពីសំណាក់ អតីតមិត្តប្រុស ឬអតីតស្វាមី ដែលនៅចងចិត្តខឹងសម្បារ និង  ឈ្លោះប្រកែកគ្នា ។ មន្រ្តីផ្លូវការ គូសបញ្ជាក់ អោយដឹងថា មិនត្រឹម  តែប៉ុណ្ណោះ ក៏មាន  បញ្ជាក់ឈ្មោះពិត  ក៏ ដូចជា តំណភ្ជាប់ (Links) ទៅកាន់គណនី ហ្វេសប៊ុក របស់ពួកគេថែមទៀតផង ។

ជនជាប់ចោទ Bollaert បាន បង្កើត   វេបសាយនេះឡើង ខណៈ  រកចំណូលបានចន្លោះពី ២៥០ដុល្លារ ទៅ ៣៥០ដុល្លារ ពីជនរងគ្រោះម្នាក់ៗ បើសិនណា មាន   បំណងចង់អោយវេបសាយ លុបរូបថតអាសអាភាស របស់ខ្លួន ចេញពីវេបសាយ កូនជ្រូក    ខាងលើ  ។​  លោក  Bollaert បានរកប្រាក់ចំនូលបានសរុបដល់ទៅ ៣០០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលដ៏ខ្លី ។


សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន ស៊ីអិនអិនបន្តចុះផ្សាយអោយដឹងថានាពេលមួយនោះឪពុកបង្កើត ជនជាប់ចោទ បានចេញមុខមកសារភាព និង សុំអភ័យទោស ដល់ជនរងគ្រោះទាំងអស់ ចំពោះអំពើអគតិ របស់កូនប្រុសខ្លួន " ខ្ញុំបាទមានវត្តមាននៅទីនេះគោលបំណងសុំអភ័យទោសជាពិសេសនូវរឿងដ៏អាម៉ាស់ ឆ្គួត និងមិនល្អ ដែលកូនខ្ញុំបាទ បានប្រព្រឹត្តិកន្លងមក" ។  មេធាវី  ការពារក្តី ជន ជាប់ចោទ បានស្រាយបំភ្លឺ អោយដឹងថា ក្នុងរយៈពេលត្រឹមតែ ១ ឆ្នាំ ចាប់តាំងពី   វេបសាយខាងលើ បង្កើតឡើង ក្នុងនោះ ប្រជុំរូបថត សរុបដល់ទៅ ១០,១៧០ សន្លឹក ត្រូវបានបង្ហោះចូលទៅក្នុងវេបសាយអាសអាភាសមួយនេះ ផ្ទាល់តែម្តង៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon California