CamNews

តារា 

មិត្តស្រី Mario កាន់តែស្រស់ស្អាតខ្លាំងឡើងៗ ក្រោយរងការរិះគន់ឆ្អែតឆ្អន់ថា​ មុខអាក្រក់ ឈ្មោះក៏មិនល្បី!

ព័ត៌មានកំសាន្ត ៖ ភាគច្រើននៃក្រុមអ្នកគាំទ្រ ស្រីៗសុទ្ធតែស្គាល់យ៉ាងច្បាស់អំពី លោក Mario Maurer ដែលជាកំលោះសង្ហាប្រចាំប្រទេសថៃនិងជាតារាលំដាប់ជួរ ទាំងសង្ហាទាំងមានឈ្មោះល្បីថែមទៀតផង ។ 

គួររំលឹកឡើងវិញថា មិត្តស្រីរបស់លោក Mario Maurer គឺមានឈ្មោះថា JunJera Junpitakchai ធ្លាប់ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្ររបស់តួឯកប្រុសក្នុងរឿង "bunlung dokmai" ដែលជារឿងកំប្លែងផង អប់រំផង និងបង្រៀនឲ្យជីវិតចេះតស៊ូថែមទៀតផង ។ 

បើយើងងាកមកចាប់អារម្មណ៏ជាមួយនិងតារាស្រីមិនមានឈ្មោះល្បីក្នុងវិស័យសិល្បៈ នាង JunJera Junpitakchai ដែលត្រូវបានគេស្គាល់ថាជាមិត្តស្រីរបស់លោក Mario Maurer ឃើញថានាងមានសម្រស់ស្រស់ស្អាតជាងមុនឆ្ងាយណាស់ សាច់ក៏ស មុខមាត់ក៏ស្រស់ស្អាតជាងមុនផងដែរ និយាយសរុបមកវិញគឺស្រស់ស្អាតជាងពេលដែលទើបតែទាក់ទងគ្នាជាមួយនិង Mario ដំបូងៗ ។ បើចង់ដឹងថា សម្រស់របស់តារាស្រីរូបនេះស្រស់ស្អាតដល់កម្រិតណា ទៅទស្សនារូបថតនៅខាងក្រោមទាំងអស់គ្នា ៕







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Mario Maurer JunJera Junpitakchai