ព័ត៌មានអន្តរជាតិ ៖ ឧបករណ៍ផលិតគ្រាប់បែក កាំភ្លើងវែង គ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានរក ឃើញនៅឯផ្ទះឧក្រិដ្ឋជន ដែលជាខ្មាន់កាំភ្លើង បាញ់ប្រហារនៅទីក្រុង Dallas កាលពីម្សិលមិញនេះបើយោងតាមសម្តីមន្រ្តីផ្លូវការ សហរដ្ឋអាមេរិក ។
របាយការណ៍បញ្ជាក់ឲ្យដឹងថា ប៉ូលីស ៥នាក់ ត្រូវបានបាញ់សម្លាប់ ខណៈ៧នាក់ផ្សេងទៀត របួស ធ្ងន់ស្រាល ក្រោយពីមានការបាញ់បោះ អំឡុងពេលដែលមានបាតុកម្ម សម្តែងភាពមិនពេញចិត្ត ប៉ូលីសអាមេរិក បាញ់សម្លាប់ ជនជាតិស្បែកខ្មៅ ។ ស្ថិតនៅក្នុងវ័យ ២៥ ឆ្នាំ ខ្មាន់កាំភ្លើងដែលត្រូវ បានគេស្គាល់ឈ្មោះថា Micah Johnson បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ បន្ទាប់ពីការបំផ្ទុះ គ្រាប់បែក ពីរ៉ូប៉ូត ក្រោយប្រឈមមុខចរចារអស់រយៈពេលជាច្រើនម៉ោង ជាមួយនឹងប៉ូលីស ភាគកណ្តាលទីក្រុង Dallas អភិបាល ក្រុង Mike Rawlings ស្រាយបំភ្លឺឲ្យដឹងថា មន្រ្តីមានជំនឿជាក់ ថាខ្មាន់កាំភ្លើងរូបនេះ ធ្វើសកម្មភាពវាយប្រហារតែម្នាក់ឯង ។ សន្និសិទកាសែត ពីអភិបាលក្រុងរូបនេះ លោកគូសបញ្ជាក់អោយដឹងថា ពួកយើងមានជំនឿជាក់ថាទីក្រុង ឥលូវនេះ មានសុវត្ថិភាពហើយ ។
គួររំឮកថា បាតុកម្មអហឹង្សានៅទីក្រុង Dallas រដ្ឋ Texas ត្រូវបានធ្វើឡើង សម្តែងភាពមិនពេញចិត្ត ក្រោយប៉ូលីសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ ២ រូប នោះ គឺ បាញ់សម្លាប់ Philando Castile នៅរដ្ឋ Minnesota និងបាញ់សម្លាប់លោក Alton Sterling នៅរដ្ឋ Louisiana ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី