CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុន ប្រកាស ឈប់ផលិត ម៉ាស៊ីនចាក់កាសែត VCR ដែលធ្លាប់តែល្បីខ្លាំង កាល ៣០ឆ្នាំមុន

ព័ត៌មានអន្តរជាតិ ៖ កាសែត Nikkei របស់ជប៉ុន ចេញផ្សាយឲ្យដឹងថា ម៉ាស៊ីនចាក់កាសែត VCR នឹង ផលិតគ្រឿងចុងក្រោយបង្អស់នាចុងខែនេះហើយ ខណៈគ្មានការផលិតជារឿងរហូត ។ សហគ្រាស Funia Electirc របស់ជប៉ុនរយៈពេល ៣៣ឆ្នាំចុងក្រោយនេះ បានផលិតម៉ាស៊ីនចាក់កាសែត VCR ជា ច្រើនលានគ្រឿងរាប់ភ្លេច ភាគច្រើនមានការចាកចាយ ផលិតបន្តទៅ រោងចក្រអេឡិចត្រូនិច Sanyo របស់ប្រទេសចិន ។ 



របាយការណ៍ បញ្ជាក់ឲ្យដឹងថា ឆ្នាំកន្លងទៅនេះ ម៉ាស៊ីនចាក់កាសែត VCR ត្រូវបានលក់ចេញក្នុង បរិមាណប្រមាណ ៧៥០,០០០ គ្រឿង ធ្លាក់យ៉ាងគំហុក ពីចំនុចកំពូលធ្លាប់ដល់បានដល់ទៅ ១៥លាន គ្រឿងក្នុងមួយឆ្នាំ ខណៈមានបញ្ហាប្រឈមខ្លាំងជាមួយនឹង គ្រឿងបន្លាស់សំខាន់ៗរបស់ម៉ាស៊ីន​។ 



គួរបញ្ជាក់ថា ម៉ាស៊ីនចាក់កាសែត VCRs ដែលចាក់បានតែកាសែតVHS នោះ បង្ហាញវត្តមាននៅលើ ទីផ្សារពិភពលោកអំឡុងទសវត្សឆ្នាំ ១០៩៧ ប៉ុន្តែក្រោយៗមកទៀត រងនូវភាពរង្គោះរង្គើ ដោយរបក គំហើញបច្ចេកវិទ្យាពិភពលោកថ្មី DVD ។ គួររំឮកថា ១២ឆ្នាំមកហើយ ដែលភ្នាក់ងារលក់រាយដ៏ល្បី របស់ចក្រភពអង់គ្លេស Dixons សម្រេចលុបចោលការបញ្ជាទិញ ក៏ដូចជា លក់ចេញ ម៉ាស៊ីនចាក់ កាសែត VCRs ក៏ដោយសារតែ​ ការមកដល់ថ្មី នៃបច្ចេកវិទ្យា DVD ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Japan Earthquake Tokyo Asia Asean Int news Hot news VCR